(បឋម)៖គិតត្រឹមម៉ោង ៧៖៤៤នាទីយប់ នេះគណបក្សMove Forward  បាននាំមុខ ការប្រកួតប្រជែងក្នុង មណ្ឌលបោះឆ្នោត និងតាមពីក្រោយដោយគណបក្សភឿថៃ និងគណបក្ស Bhumjaithai មកដល់ពេលនេះសន្លឹកនៅតែបន្តរាប់ជាបន្តបន្ទាប់។ លទ្ធផលបោះឆ្នោតនៅតែត្រូវបានគេបូកសរុប ហើយលទ្ធផលបណ្តោះអាសន្នត្រូវបានគេរំពឹងថានឹងមាននៅប្រហែលម៉ោង ១១ យប់នេះ។នេះបើតាមសេចក្តីរាយការណ៍ដោយសារព័ត៌មាន Bangkok post ចេញផ្សាយនៅមុននេះបន្តិច។

គួរបញ្ជាក់ថា សន្លឹកឆ្នោតមិនបានការ ត្រូវបានគេរាយការណ៍ថា មានចំនួនច្រើនករណី ក៏ព្រោះតែចំនួនមនុស្សចាស់ជរានៅក្នុងប្រទេសថៃ បានទៅចូលរួមបោះឆ្នោតច្រើន ដែលជាហេតុ ធ្វើឱ្យមានការខូចខាតលើការគូសសន្លឹកឆ្នោត ដែលត្រូវបានគេសន្មត់ថា ជាសន្លឹកឆ្នោតមិនបានការ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ