(បាងកក)៖ អ្នកបោះឆ្នោតក្នុងប្រទេសថៃកំពុងធ្វើដំណើរទៅកាន់ការបោះឆ្នោតនៅថ្ងៃអាទិត្យ ដើម្បីជ្រើសរើសសភាថ្មីមួយខណៈការបោះឆ្នោតនេះ ត្រូវបានគេរំពឹងថានឹងផ្តល់អាណត្តិដ៏រឹងមាំមួយសម្រាប់ការផ្លាស់ប្តូរ ជាមួយនឹងការស្ទង់មតិសាធារណៈដែលព្យាករណ៍នូវសំឡេងភាគច្រើនសម្រាប់គណបក្សភឿថៃ និងគណបក្សផ្លាស់ទីឆ្ពោះទៅមុខ (MFP) ដែលដឹកនាំដោយយុវជន។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។

ក្នុងចំណោមសមាជិកសភាតំណាងរាស្រ្តសរុប៥០០នាក់ ដែលនឹងត្រូវបោះឆ្នោតជ្រើសរើសនៅថ្ងៃអាទិត្យនេះ, មាន៤០០នាក់ នឹងត្រូវបានជ្រើសរើសនៅក្នុងមណ្ឌលបោះឆ្នោត ខណៈ ១០០នាក់ផ្សេងទៀត នឹងត្រូវបានជ្រើសរើសពីបញ្ជីគណបក្ស។អ្នកបោះឆ្នោតម្នាក់ៗនឹងទទួលបានសន្លឹកឆ្នោតចំនួនពីរ គឺមួយសម្រាប់បេក្ខជនក្នុងមណ្ឌលបោះឆ្នោត និងមួយទៀតសម្រាប់បេក្ខជនក្នុងបញ្ជីគណបក្

គួរបញ្ជាក់ថា មនុស្សប្រហែល៥២លាននាក់ ដែលគេបញ្ជាក់ថា មានសិទ្ធិបោះឆ្នោតនៅទូទាំងប្រទេស មុនពេលការិយាល័យបោះឆ្នោត ត្រូវបិទទ្វារនៅម៉ោង៥ល្ងាចនេះ។ទោះបីជាយ៉ាងណាក៏ដោយ មនុស្សជាង២លាននាក់ បានទៅបោះឆ្នោតមុន កាលពីថ្ងៃទី៧ ខែឧសភារួចទៅហើយ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ