(ថៃ)៖ នាយករដ្ឋមន្រ្តីថៃលោកស្រី Paetongtarn Shinawatra បានប្រកាសនៅក្នុងសន្និសីទព័ត៌មានកាលពីថ្ងៃអង្គារថាលោកស្រីបានបញ្ជាឲ្យធ្វើពិនិត្យច្បាប់ហាមឃាត់ការលក់គ្រឿងស្រវឹងចាប់ពីម៉ោង ២រសៀល រហូតដល់ម៉ោង ៥ល្ងាច។នេះបើតាមសេចក្តីរាយការណ៍ដោយការសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២៥។ 

ឆ្លើយតបទៅអ្នកកាសែតថៃលោកស្រីនាយករដ្ឋមន្ត្រី Paetongtarn Shinawatra បានបញ្ជាឱ្យភ្នាក់ងារពាក់ព័ន្ធពិនិត្យមើលច្បាប់រឹតបន្តឹងការលក់គ្រឿងស្រវឹងដែលច្បាប់ចាស់បានសម្រេចហាមឃាត់ការលក់គ្រឿងស្រវឹងគ្រប់ប្រភេទចន្លោះពីម៉ោង ២រសៀល-៥ល្ងាច ការពិនិត្យច្បាប់នេះឡើងវិញក្នុងគោលបំណងជំរុញទេសចរណ៍ហើយអាជ្ញាធរមានភារកិច្ចវាយតម្លៃផលប៉ះពាល់នៃការហាមឃាត់ការលក់គ្រឿងស្រវឹងក៏ដូចជាការរឹតបន្តឹងការប្រើប្រាស់គ្រឿងស្រវឹងលើពិធីបុណ្យព្រះពុទ្ធសាសនា ដើម្បីកំណត់ពីឥទ្ធិពលគ្រឿងស្រវឹងមកលើវិស័យទេសចរណ៍ថៃ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ