(បរទេស)៖ លោក Tucker Carlson ពិធីកររបស់ទូរទស្សន៍ Fox News បាននិយាយថា «ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky »គឺជា “បុរសខ្លាំងខាងពុករលួយ” ដែល “ទារ” ប្រាក់ពីអ្នកជាប់ពន្ធរបស់សហរដ្ឋអាមេរិក ។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ។
លោក Carlson គឺជាអ្នករិះគន់ដ៏លេចធ្លោទៅលើលោក Zelensky ដែលលោកបានចោទប្រកាន់រួចហើយថា លោក Zelensky បានព្យាយាមអូសសហរដ្ឋអាមេរិកចូលទៅក្នុង “សង្រ្គាមលោកលើកទី៣” ។លោក Tucker Carlson ពិធីកររបស់ទូរទស្សន៍ Fox News បានចោទសួរថា តើបុរសនោះជានរណា?» “គាត់ជាបុរសខ្លាំងអ៊ុយក្រែនពុករលួយ។ តើគាត់មានអាកប្បកិរិយា បែបនេះនៅឯណា?
លោកបានបន្ថែមថា ប្រទេសនេះបានបែងចែកជំនួយផ្នែកយោធា និងសេដ្ឋកិច្ចសរុបចំនួន ៦៨ ពាន់លានដុល្លារ ដល់អ៊ុយក្រែននៅឆ្នាំនេះ ហើយសេតវិមានបានស្នើសុំ សភាកាលពីសប្តាហ៍មុនឱ្យ យល់ព្រមបន្ថែម ៣៧ ពាន់លានដុល្លារ មុនពេលអ្នកសាធារណរដ្ឋ ចូលកាន់កាប់សភាតំណាងរាស្រ្ត ឡើងវិញក្នុងខែមករា។
លោក Carlson និយាយទៀតថា ការចំណាយរួមគ្នានេះគឺ “ទ្វេដងនៃអ្វីដែលយើងបានចំណាយ ជារៀងរាល់ឆ្នាំនៅអាហ្វហ្គានីស្ថាន” ដោយបន្ថែមថា លោក Zelensky “មិនគ្រាន់តែសុំលុយពី សភាអាមេរិកនោះទេ គឺគាត់ទាមទារវា” ៕