ថ្មីៗនេះមានរូបភាព ក៏ដូចជាវីដេអូជាច្រើនបានបង្ហោះពីសកម្មភាពរបស់ចាន់ហុង ដែលត្រូវបានបុរសម្នាក់វាយធ្វើបាប ទាក់ទិនវីដេអូហិង្សាលើចាន់ហុង និងរូបភាពផ្សេងៗនូវអំពើមិនគប្បីជាវីដេអូចាស់ មានបងស្រីម្នាក់ឈ្មោះ នៅ ពិសី បានចេញសេចក្ដីបំភ្លឺយ៉ាងច្បាស់លាស់។បងស្រីបានរៀបរាប់ថា ចាន់ហុង ជាជនរងគ្រោះត្រូវបានមនុស្សធំដាក់ថ្នាំបង្ខំយកមកប្រើប្រាស់ ធ្វើសកម្មភាពលួចរហូតមានបញ្ហាសតិ និងភ្នែក សព្វថ្ងៃ ចាន់ហុងត្រូវបានប្រធានអង្គការ មួយនៃសាសនាគ្រីស្ទ យកទៅរក្សា និងព្យាបាល អោយរៀនសូត្រ និងរស់ក្នុងមណ្ឌល។បច្ចុប្បន្ន ចាន់ហុង កំពុងមានភាពប្រសើរ នៃ សតិ និងសើចសប្បាយ ជាមួយមិត្តក្នុង មណ្ឌល ហើយអង្គការ ក៏បានគិតគូរ អនាគតវែងឆ្ងាយ របស់ក្មេង ប្រុសនេះ ក៏សូមអំពាវនាវ អោយមានការលុបចេញរាល់រូបភាព នៃវីដេអូទាំងឡាយ ដែលបង្ករផលមិនល្អ ដល់អនាគតក្មេង ក្នុងពេលខាងមុខ។បញ្ចាក់ ចាន់ហុង មិនបានចេញធ្វើសកម្មភាពអាក្រក់ទៀតឡើយ ចំណែកវិដេអូ បង្ហោះនៅពេលថ្មីៗនេះ ជារូបភាពចាស់។ ព័ត៌មានចាស់ ចាន់ហុង ធ្លាប់បានបញ្ចូលទៅអប់រំនៅអង្គការ តាប៉ាង នៅក្រុងកំពង់សោម តាមរយៈសមត្ថកិច្ចក្រោយប្រព្រឹត្តបទល្មើស តែអង្គការនេះមានការលំបាក ក្នុងការអប់រំ និងព្យាបាលក្មេង បច្ចុប្បន្ន ចាន់ ហុង កំពុងផ្លាស់ប្រែយ៉ាងប្រសើរនៅមណ្ឌលថ្មី៕SS

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ