តាកែវ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រដៅ និងរិះគន់ លោក អ៊ូច ភា អភិបាលខេត្តតាកែវ នៅចំពោះមុខកម្មករជាច្រើនពាន់នាក់ ក្រោយមិនដឹងប្រាក់ចំណូលសរុបរបស់កម្មករ-កម្មការិនី ក្នុងខេត្តរបស់ខ្លួន។

ក្នុងពិធីសំណេះសំណាលជាមួយជាមួយកម្មករ កម្មការិនី សរុបជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន១២ ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានសួរទៅភិបាលខេត្តតាកែវ ពីករណីចំនួនកម្មករ និងរោងចក្រ និងប្រាក់ចំណូលរបស់កម្មករ តែអភិបាលខេត្តឆ្លើយមិនច្បាស់លាស់ខណៈលើកឡើងថា នៅខេត្តតាកែវមានកម្មករជាង ៦ម៉ឺននាក់ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋខ្លួនថាមិនច្បាស់លាស់។

សម្តេចតេជោ បាននិយាយចំៗទៅកាន់ លោក អ៊ូច ភា យ៉ាងដូច្នេះថា «នេះអាចមិនច្បាស់អីញ្ចឹងច្បាស់សមប្រនងហើយ ថ្ងៃក្រោយ ធ្វើចៅហ្វាយខេត្ត ត្រូវតែដឹង ឲ្យច្បាស់ពីប្រាក់ចំណូលប៉ុន្មានក្នុងខេត្តរបស់ខ្លួន។ បើលោកឯង ក្តាប់មិនបាន មិនចាំបាច់ធ្វើ  ចៅហ្វាយខេត្តទេ! ថ្ងៃក្រោយត្រូវឲ្យរាង្គ»។

សម្តេចតេជោ បានលើកឡើងថា គ្រាន់តែចំណូលកម្មករក្នុងខេត្តខ្លួនក្តាប់មិនបានផង ថ្ងៃនេះសូមប្រដៅចៅហ្វារខេត្តម្តងហើយ ត្រូវតែដឹងពីចំណូលរបស់ខ្លួនមកពីខាងណា ដូច ជាមកពីវៀតណាមប៉ុន្មាន? នឹងត្រូវដឹងពីស្រូវប្រមូលបានប៉ុន្មាន សល់ប៉ុន្មានសម្រាប់នាំចេញ  រាប់ទាំងទំនិញនាំចូល  នាំចេញប៉ុន្មានភាពរយ។

សម្តេចតេជោ បានដាក់ចំៗទៅកាន់អភិបាលខេត្តតាកែវ ថា ការគ្រប់គ្រងចំណូលកម្មករ គឺជារឿងធំមួយមិនត្រូវមិនដឹងច្បាស់នោះទេ។ សម្តេចថា «ថ្ងៃនេះស្តីឲ្យចៅហ្វាយខេត្ត តាកែវ ម្តង ក៏ដូចជាសារប្រាប់ចៅហ្វាយខេត្តនានាផងដែរ។ អាហ្នឹងថ្ងៃនេះស្តីឲ្យតែម្តង ចៅហ្វាយខេត្តដែលក្តាប់មិនបានចំពោះការចំណូលរបស់ប្រពលរដ្ឋខ្លួន»៕EB

ទស្សនាវិដេអូ៖ 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ