តុលាការ បន្តបើកការស៊ើបសួរលោកសុវណ្ណ រិទ្ធី ក្រោយចាប់ខ្លួន ពាក់ព័ន្ធផ្សាយព័ត៌មានញុះញង់ ពីវិធានការរាជរដ្ឋាភិបាលការពារ កូវីដ-១៩
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានកំពុងបន្តបើកការស៊ើបសួរលោក សុវណ្ណ រិទ្ធី អតីតី អគ្គនាយក TVFB ក្រោយចាប់ខ្លួន ពាក់ព័ន្ធផ្សាយព័ត៌មានញុះញង់ ពីវិធានការរាជរដ្ឋាភិបាលការពារ កូវីដ-១៩ ។
លោក សុវណ្ណ រិទ្ធី ត្រូវបានកម្លាំងនគរបាលផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចឃាត់ខ្លួននៅយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ។ ហេីយ ការចាប់ខ្លួននេះ ពាក់ព័ន្ធនឹង ផ្សព្វផ្សាយព័ត៌មានបែបញុះញង់ មានទាំងខ្លឹមសារផង និង LIVE វីដេអូផងតាមបណ្តាញសសង្គម ពីវិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងការពារជំងឺ កូវីដ-១៩។ ពាក់ពន្ធ័អំពើប្រព្តិត្តនេះដែរលោក សុវណ្ណ រិទ្ធី កំពុងប្រឈមនឹងបញ្ញត្តិ មាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ក្នុងអំពើរញុះញង់ឲ្យប្រព្រឹត្តបទល្មលសជាអាទិ៍។
សូមជំរាបថា នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញប្រកាសលុបចោលអាជ្ញាប័ណ្ណផ្សព្វផ្សាយព័ត៌មានរបស់មជ្ឈមណ្ឌលព័ត៌មាន TVFB ទាំងអស់ ដែលមានលោក សុវណ្ណ សុខា ជាម្ចាស់ ចាប់ពីថ្ងៃនេះតទៅ ដោយសារតែស្ថាប័នព័ត៌មានមួយនេះ បានផ្សព្វផ្សាយព័ត៌មានដែលមានចរិតញុះញង់ បង្កឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។
រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ក្នុងលិខិតយ៉ាងដូច្នេះថា «លុបប្រកាសរបស់ក្រសួងព័ត៌មាន ដែលអនុញ្ញាតឲ្យលោក សុវណ្ណ សុខា បើកដំណើរការផ្សាយគេហទំព័រឈ្មោះ www.tvfb.com.kh គេហទំព័រ www.fbtv.news និងមជ្ឈមណ្ឌលផ្សព្វផ្សាយ TVFB ដោយម្ចាស់អាជ្ញាប័ណ្ណ បានផ្សព្វផ្សាយព័ត៌មានដែលមានចរិតញុះញង់ បង្កឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម»៕
ដោយ ៖ E B
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ