(មានវីដេអូ)៖ មោទនភាពណាស់ លោក ខន រតនា ជាជនជាតិខ្មែរមួយរូបឡើងច្រៀងចម្រៀងលើឆាកតន្រ្តីដ៏អស្ចារ្យរបស់កូរ៉េខាងត្បូង
អស្ចារ្យណាស់ បុរសជនជាតិខ្មែរម្នាក់ បានបង្កើតភាពភ្ញាក់ផ្អើល ជូនប្រជាពលរដ្ឋកម្ពុជាអ្នកលេងបណ្តាញសង្គម ក្រោយពីរូបគាត់បានឡើងបកស្រាយបទចម្រៀងដ៏ល្បីរបស់កូរ៉េខាងត្បូង ។ នៅលើឆាកតន្ត្រីដ៏ធំ របស់ទូរទស្សន៍ដ៏ល្បីរបស់កូរ៉េខាងត្បូងមួយ បានបង្ហាញពីទង់ជាតិកម្ពុជាផងដែរ មុនពេលចាប់ផ្តើមបកស្រាយបទចម្រៀង។ លោក ខន រតនា ដែលបានបកស្រាយបទចម្រៀងមានចំណងជើងប្រែសម្រួលជាភាសាខ្មែរថា គ្មានអ្នកណាដូចអូន ត្រូវបានច្រៀងជាពីរភាសា គឺកូរ៉េខាងត្បូងផង និងភាសាខ្មែរផង។អ្នកលេងបណ្តាញសង្គម ភាគច្រើនបានសម្តែងការគាំទ្រ និងពេញចិត្តនូវយ៉ាងខ្លាំង នូវសម្លេងរបស់លោក និងបង្ហាញពីមោទនភាព ដែលមានជនជាតិខ្មែរយើងអាចធ្វើបានយ៉ាងល្អ លើឆាកតន្ត្រីដ៏អស្ចារ្យ ៕ដោយPP
man
ទស្សនាវីដេអូខាងក្រោមនេះ ៖
អត្ថបទទាក់ទង
-
តារាកំប្លែង សំ ប៉ូលីដា ហែកកេរ្តិ៍តារាសម្តែង ព្រីម មន្ថា
-
តុក្កតារចនាបទខ្មែរ តំណាងឆ្នាំថ្មីចេញជាផ្លូវការ ស្រស់ស្អាតខ្លាំងណាស់
-
នាយ ពាក់មី ប្រកាសផ្អាក់ កម្មវិធីកំសាន្តប្រចាំឆ្នាំ