ភ្នំពេញ​ ៖​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ដ្រីនៃកម្ពុជា​ បានថ្លែងថា​ ក្រុមប្រឆាំងផ្កាប់​ គប្បីប្រឹងរៀនសូត្របន្ថែមដើម្បីឈានទៅកាន់អំណាច​នៅជាតិក្រោយ​ កុំវក់ជាមួយល្បែងច្រើនពេក។ 

យោងតាមគេហទំព័រហ្វេសប៊ុករបស់​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នារសៀលថ្ងៃទី៩​ ខែតុលា​ ឆ្នាំ២០២២​ បានបញ្ជាក់ថា​ "ដើម្បីចូលរួមចំណែកជួយក្រុមប្រឆាំងផ្កាប់មុខ​ ឲ្យមានចំណេះដឹងដែលអាចឈានទៅកាន់អំណាចនៅជាតិក្រោយ។ សូមអស់លោកបើកមើលមាត្រាទី២១​ ជំពូក២​ នៃរដ្ឋធម្មនុញ្ញដែលចែងអំពីព្រះមហាក្សត្រ។​ បន្ទាប់ទៅសូមអានមាត្រាទី២០ជំពូកទី៣​ នៃច្បាប់​ ស្តីពីការរៀបចំនិងការប្រព្រិត្តទៅ​ នៃគណរដ្ឋមន្ត្រី។ ដោយសារតែខ្វះការចេះដឹងទើបបានតែចេះតែជាប់គុក​ និងរត់ចោលស្រុកហើយមកចោទគេថាផ្តាច់ការ"។ 

សម្ដេចតេជោ​ បញ្ជាក់ទៀតថា​ "គប្បីប្រឹងរៀនសូត្របន្ថែមដើម្បីឈានទៅកាន់អំណាចនៅជាតិក្រោយ​ និងសូមកុំវក់ជាមួយ​ ល្បែងច្រើនពេក។នេះជាបំណងល្អរបស់ខ្ញុំសម្រាប់ក្រុមល្ងង់"៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ