(ប៉េកាំង)៖ ចិនបានបណ្តេញកុងស៊ុលរបស់ប្រទេសកាណាដា ប្រចាំនៅទីក្រុងសៀងហៃ ដើម្បីសងសឹក ក្រោយរដ្ឋាភិបាលទីក្រុងអូតាវ៉ា ប្រទេសកាណាដា បណ្តេញ មន្រ្តីការទូតចិន ចេញពីប្រទេសកាណាដា។ នេះបើតាមសេចក្តីរាយការណ៍ដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៩ ខែឧសភា ឆ្នាំ២០២៣។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ ប្រទេសកាណាដាបានប្រកាសថា អ្នកការទូតចិនឈ្មោះ Zhao Wei ថាជាជនមិនអាចទទួលយកបាន ហើយស្នើសុំឲ្យគាត់ចាកចេញពីប្រទេស។ ការបណ្តេញលោក Zhao កើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយកាណាដាបានដកស្រង់ឯកសារនៃសេវាចារកម្មសន្តិសុខកាណាដា (CSIS) ដែលចោទប្រកាន់ ចិន ថាបានធ្វើការនៅពីក្រោយខ្នង ប្រឆាំងនឹងបេក្ខជនអភិរក្សនិយមនៅក្នុងការបោះឆ្នោត និងការលើកកម្ពស់បេក្ខជនគណបក្សសេរី៕