បាតុកម្មកើតឡើងពេញផ្ទៃប្រទេសប៉ាគីស្ថាន ក្រោយអតីតនាយករដ្ឋមន្ត្រី Imran Khan ត្រូវចាប់ខ្លួន
(បរទេស)៖ក្រោយអតីតនាយករដ្ឋមន្ត្រី លោក Imran Khan ត្រូវចាប់ខ្លួន ក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដ កាលពីថ្ងៃអង្គារទី៩ខែឧសភា ឆ្នាំ២០២៣ អំពើហិង្សាបានកើតឡើងនៅក្នុងប្រទេសប៉ាគីស្ថាន រវាងកងកម្លាំងសន្តិសុខ និងអ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រី Imran Khan ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣។
មានសេចក្តីរាយការណ៍ថា បាតុកម្មបានផ្ទុះឡើងទូទាំងប្រទេស ហើយមនុស្សម្នាក់ត្រូវបានសម្លាប់ក្នុងទីក្រុង Quetta ខណៈមនុស្ស១០នាក់ រួមទាំងមន្ត្រីប៉ូលិស៦នាក់ ក៏ត្រូវរបួសផងដែរ។ជាមួយគ្នានោះ ក្រសួងមហាផ្ទៃ បានបញ្ជាឱ្យផ្អាក សេវាអ៊ីនធឺណិតនៅក្នុងប្រទេស ដើម្បិរារាំងការតវ៉ាផ្សេងៗ។
គួរបញ្ជាក់ថា លោក Khan ត្រូវបានបណ្តេញចេញពីតំណែងជានាយករដ្ឋមន្ត្រី កាលពីខែមេសាឆ្នាំមុន ហើយបាននិងកំពុងធ្វើយុទ្ធនាការឃោសនា សម្រាប់ការបោះឆ្នោត ដែលនឹងត្រូវធ្វើឡើងនៅចុងឆ្នាំនេះ៕