ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើវៀតណាម បន្តទទួលការបណ្ដុះបណ្ដាលសិក្ខាកាមនគរបាលកម្ពុជា នៅឆ្នាំបន្តបន្ទាប់ទៀតផងដែរ។

នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ ឧត្ដមសេនីយ៍ត្រី បណ្ឌិត ដ័ន មិញលី នាយកមហាវិទ្យាល័យសន្តិសុខប្រជាជន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេច ស ខេង បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំមហាវិទ្យាល័យ និងសាលានគរបាលជាតិវៀតណាម សម្រាប់ការយកចិត្តទុកដាក់បណ្ដុះបណ្ដាល និងការគាំទ្រគ្រប់បែបយ៉ាងដល់សិក្ខាកាមនគរបាលកម្ពុជា។

 

ក្នុងនាមក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេច ស ខេង បញ្ជាក់ថា «បានស្នើភាគីវៀតណាម បន្តទទួលការបណ្ដុះបណ្ដាលសិក្ខាកាមនគរបាលកម្ពុជានៅឆ្នាំបន្តបន្ទាប់ទៀត»។

ជាការឆ្លើយតប ឧត្ដមសេនីយ៍ត្រី បណ្ឌិត ដ័ន មិញលី នាយកមហាវិទ្យាល័យសន្តិសុខប្រជាជន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានឯកភាព និងគាំទ្រចំពោះសំណើរ សម្ដេច ស ខេង ជាមួយក្ដីសង្ឃឹមថា ភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាលើវិស័យបណ្ដុះបណ្ដាលនេះបន្ថែមទៀត៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ