ក្រសួងធនធានទឹក ៖ ចាប់ពីថ្ងៃទី១០-១៦ សីហា ឥទ្ធិពលព្យុះ អាចធ្វើឲ្យមានភ្លៀងធ្លាក់ពីខ្សោយទៅបង្កួរ
2 ឆ្នាំ មុន
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងព្យាករណ៍អាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី១០ ដល់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។
ក្រសួង បានឲ្យដឹងថា នៅចន្លោះថ្ងៃទី១០-១៣ ខែសីហា កម្ពុជាទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយកាត់លើភាគខាងជើងប្រទេសថៃ, ឡាវ, វៀតណាម រួមជាមួយនឹងឥទ្ធិពលព្យុះទី៧ ឈោ្មះ មូឡេន (MULAN) ដែលមានដំណើរឆ្ពោះទៅភាគខាងជើង នៃប្រទេសវៀតណាម នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។
នៅអំឡុងពេលនោះដែរ ខ្យល់មូសុងនិរតីបន្តបក់ខ្លាំង មកលើតំបន់មាត់សមុទ្រ។ បន្ទាប់ពីនោះកម្ពុជាទទួលរងឥទ្ធិពល ពីជ្រលងសម្ពាធទាបឥណ្ឌូ និងខ្យល់មូសុងនិរតីខ្សោយ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ