ភ្នំពេញ ៖ លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីសម្ដេចតេជោ ហ៊ុន សែន បានសម្រេចដាក់ពាក្យប្ដឹង លោក ផែង វណ្ណៈ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក និងសារព័ត៌មាន ពីបទញុះញង់បង្កឱ្យមានភាពវឹកវរ ក្រោយពីធ្វើអត្ថាធិប្បាយ ប៉ះពាល់ដល់កិត្តិយសរបស់ លោកស្រី ហ៊ុន ស៊ីណាត។
តាមរយៈពាក្យបណ្ដឹងនេះ លោកស្រី ហ៊ុន ស៊ីណាត សូមសំណូមពរ ៣ចំណុច៖
១៖ សុំឲ្យធ្វើការចោទប្រកាន់ ,ឃាត់ខ្លួន ឬចាប់ខ្លួន និងឃុំខ្លួនឈ្មោះ ផែង វណ្ណៈ ដើម្បីផ្តន្ទាទោស អោយធ្ងន់ៗតាមច្បាប់ ។
២៖ បង្គាប់ឲ្យឈ្មោះ ផែង វណ្ណះ សងសោហ៊ុយជម្ងឺចិត្តចំនួន ២០០លានរៀល ។
៣៖ សូមឲ្យដាក់ទោសបន្ថែម តាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ