ភ្នំពេញ៖ លោក អ៊ុច អ៊ុភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងអះអាងថា តំបន់បេតិកភណ្ឌធម្មជាតិភ្នំប្រាំងពីរ នឹងក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញរបស់ខេត្ត ហើយភ្នំនេះមានទម្រង់ស្រដៀងនឹងល្អាងឋានសួគ៌ផងដែរ។ 

ប្រធានមន្ទីរទេសចរណ៍ ខេត្តបាត់ដំបងបានឲ្យដឹងថា ភ្នំប្រាំពីរនេះគឺជារមណីយដ្ឋានធម្មជាតិ ដែលមានល្អាងភ្នំជាង១០០ហើយសណ្ឋាននៃល្អាងមានភាពស្រស់ស្អាត និងទាក់ទាញដោយមានថ្មធម្មជាតិមានរូបរាង ដូចជាសត្វរុក្ខជាតិប្លែកៗគួរឲ្យចង់គយគន់ មិនតែប៉ុណ្ណោះ ភ្ញៀវទេសចរក៏អាចមើលឃើញនូវព្រៃធម្មជាតិ ព្រមទាំងសត្វកម្រជាច្រើនប្រភេទនៅទីនោះ។

ប្រធានមន្ទីរបញ្ជាក់ទៀតថា ភ្នំប្រាំពីរមានទម្រង់ស្រដៀងនឹងល្អាងឋានសួគ៌ដែល ស្ថិតនៅក្នុងក្រុងហាឡុងប៊េ ប្រទេសវៀតណាមដែលជាតំបន់បេតិកភណ្ឌពិភពលោកដែលបានទាក់ទាញភ្ញៀវទេសចររាប់លាននាក់ឲ្យមកចូលទស្សនា ហេតុដូចនេះភ្នំប្រាំងពីរ នៅខេត្តបាត់ដំបងនឹងអាចទាក់ទាញ់ភ្ញៀវទេសចរកាន់តែច្រើនបន្ថែមទៀត។

សូមបញ្ជាក់ថា នាពេលថ្មីៗនេះរាជរដ្ឋាភិបាលបានសម្រេចដាក់ភ្នំប្រាំងពីរ ទៅជាតំបន់បេតិកភណ្ឌធម្មជាតិ ដែលមានផ្ទៃដីប្រមាណជាង៣៥៣ហិកតា ស្ថិតនៅក្នុង ឃុំសំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ទៅជាតំបន់បេតិកភណ្ឌធម្មជាតិ ដើម្បីការពារតួនាទីផ្នែកប្រព័ន្ធ អេកូឡូស៊ី សម្រាប់ជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយៗទៀត៕ EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ