BREAKING: រុស្ស៊ី​អះអាង​ថា ពេញ​មួយ​យប់ អ៊ុយក្រែន​បាន​កំណត់​គោលដៅលើ​វិមាន​ក្រឹមឡាំង​ ក្នុង​ការ​ប៉ុនប៉ង​វាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​លើ​លោក​ប្រធានាធិបតី ពូទីន ។ នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន CNN នារាត្រីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣នេះ។

រុស្ស៊ី​អះអាង​ថា អ៊ុយក្រែន​បាន​កំណត់​គោលដៅ​លើ​លោក Putin ក្នុង​ការ​ប៉ុនប៉ង​វាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក។ទីក្រុងមូស្គូបានចោទប្រកាន់អ៊ុយក្រែនថាបាន ប្រើប្រាស់យន្តហោះគ្មានមនុស្សបើកពីរគ្រឿងឆ្ពោះទៅកាន់វិមានក្រឹមឡាំង ក្នុងអ្វីដែលខ្លួនអះអាងថាជាការប៉ុនប៉ងសម្លាប់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។

ទោះយ៉ាងណា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ប្រធានាធិបតីរុស្ស៊ីមិននៅក្នុងអគារនៅពេលនោះ។ វិមានក្រឹមឡាំងបានបន្ថែមថា ការវាយប្រហារនេះត្រូវបានរារាំងដោយប្រព័ន្ធការពារដែនអាកាស។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ RIA Novosti បាន​រាយការណ៍​ថា​៖ «​គ្មាន​អ្នក​ណា​ម្នាក់​រង​របួស​ដោយសារ​ការ​ដួល​រលំ​និង​បំណែក​ដែល​ខ្ចាត់ខ្ចាយ​នោះ​ទេ​។

 

គួរបញ្ជាក់ថា អ៊ុយក្រែន​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​លើ​ការ​ចោទប្រកាន់របស់រុស្ស៊ីនោះឡើយ៕ PP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ