សម្ដេច ស ខេង កោតសរសើរដល់អាជ្ញាធរ ខិតខំប្រឹងប្រែងធ្វើឱ្យសម្រេចបានលទ្ធផលជាវិជ្ជមាន ក្នុងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកោតសរសើរដល់អាជ្ញាធរ បានខិតខំប្រឹងប្រែងធ្វើឱ្យសម្រេចបានលទ្ធផលជាវិជ្ជមាន ក្នុងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។
សម្ដេចក្រឡាហោម ស ខេង បានកោតសរសើរដល់អាជ្ញាធរបែបនេះ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីលទ្ធផល នៃការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ព្រមទាំងការងារត្រួតពិនិត្យជនបរទេស និងហត្ថពលកម្មបរទេស នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងមហាផ្ទៃ។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា «សូមកោតសរសើរចំពោះក្រុមការងារ អាជ្ញាធរ និងកងកម្លាំង សម្រាប់កិច្ចខិតខំប្រឹងប្រែងធ្វើឱ្យសម្រេចបានលទ្ធផលជាវិជ្ជមាន ក្នុងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ព្រមទាំងការងារត្រួតពិនិត្យជនបរទេស និងហត្ថពលកម្មបរទេស ពិសេសធ្វើឱ្យបទល្មើសក្នុងសង្គមមានការថយចុះគួរកត់សម្គាល់»។
ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី លោក-លោកស្រី ជាសមាជិកអង្គប្រជុំបានពិភាក្សា និងផ្ដល់យោបល់សំខាន់ៗជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងបទពិសោធន៍នៃការអនុវត្តកិច្ចប្រតិបត្តិការ និងលទ្ធផលនៃការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ព្រមទាំងការងារត្រួតពិនិត្យជនបរទេស និងហត្ថពលកម្មបរទេស។ សេចក្ដីប្រកាសព័ត៌មានមួយនឹងត្រូវបានចេញផ្សាយជូនសាធារណជនក្រោយបញ្ចប់កិច្ចប្រជុំនេះ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ