នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ៖តើអ្វីជា Shortcuts ក្នុងប្រព័ន្ធប្រតិបត្តិការ iOS?
2 ឆ្នាំ មុន
នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ៖កម្មវិធី Shortcuts គឺជាកម្មវិធីដែលផ្ដល់នូវវិធីរហ័សក្នុងការធ្វើអ្វីៗគ្រប់យ៉ាងជាមួយកម្មវិធីក្នុងឧបករណ៍ iOS ដោយគ្រាន់តែ ចុច ឬសួរ Siri តួយ៉ាង ការបង្កើតរបាយការណ៍ចំណាយ ការបង្កើត QR Code Wifi ជាដើម។
ថ្ងៃនេះក្រុមការងារបច្ចេកទេសនាយកដ្ឋានព័ត៌មានវិទ្យា សូមលើកយកវិធីសាស្ត្រមួយនៅក្នុងកម្មវិធី Shortcuts ដើម្បីធ្វើឲ្យលោកអ្នកទទួលអំពីការជូនដំណឹងជាសម្លេង នៅពេលដែលឧបករណ៍ iOS របស់អ្នកបញ្ចូលថ្មពេញ 100% សង្ខេបជូនដូចខាងក្រោម៖
១) បើកកម្មវិធី Shortcuts នៅលើឧបករណ៍របស់អ្នក ហើយជ្រើសរើសមុខងារ “Automation”
២) ជ្រើសរើស "Create Personal Automation" -> រំកិលចុះក្រោម ហើយជ្រើសរើស Battery Level
៣) រំកិលគ្រាប់ទៅខាងស្តាំ ដើម្បីឱ្យស្វ័យប្រវត្តិកម្មចាប់ផ្តើមនៅពេលដែលកម្រិតថ្មស្មើនឹង 100% -> ជ្រើសរើស Next
៤) ចុចប៊ូតុង Add Action -> នៅក្នុងប្រអប់ស្វែងរក វាយ "Speak" ហើយជ្រើសរើស Speak Text
៥) ជ្រើសរើស “Text” -> វាយបញ្ចូលអ្វីដែលអ្នកចង់ឲ្យ Siri ប្រាប់អ្នកនៅពេលថ្មរបស់អ្នកដល់ 100% (ឧទាហរណ៍៖ វាយបញ្ចូលពាក្យ Your iPhone is fully charged) -> ជ្រើសរើស Next -> បិទ “Ask Before Running” -> ជ្រើសរើស Doneបន្ទាប់ពីបានអនុវត្តវិធីសាស្ត្រខាងលើរួចមក Siri នឹងប្រាប់អ្នករាល់ពេលដែលថ្មឧបករណ៍ iOS របស់អ្នកពេលដែលសាកថ្មឡើងដល់ 100% ពេញ។