សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា មិនត្រូវសប្បាយភ្លេចខ្លួនដោយសារតែទិន្នន័យកូវីដ១៩នៅកម្ពុជាមានកំរិតទាប

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះកំពុង ធ្វើសន្និសីទសន្និសីទព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩  ដែលសន្និសីទសារព័ត៌មានធ្វើឡើងនៅវិមានសន្តិភាព ។ ផ្តើមសន្និសីទសារព័ត៌មានជាតំបូង សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកប្រជាពលរដ្ឋកម្ពុជា មិនត្រូវភ្លេចខ្លួនយើងជាប្រទេសមានអ្នកជំងឺតិចនោះទេ ។ សម្តេចថា ហានិភ័យនៅខ្ពស់ណាស់ សម្រាប់ប្រទេសរបស់យើង ។ សម្តេចសង្កត់ធ្ងន់ថា មិនត្រូវសប្បាយភ្លេចខ្លួនដែលនាំមកនៅហានិភ័យដល់ប្រទេសជាតិនោះទេ។  យើងត្រូវមានវិធានការជាបន្ត ។

ជាមួយគ្នានោះ សម្តេចតេជោ បន្ថែមថា ឥរិយាបថរបស់ប្រជាជនកម្ពុជា ក៏ឆាប់ភ័យ ហើយក៏ឆាប់ភ្លេចការភ័យនេះដែរ ។

សូមបញ្ជាក់ថា ការអំពាវនាវរបស់សម្តេចនេះ ដោយសារតែក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ តួរលេខនៃការរកឃើញកូវីដ១៩នៅកម្ពុជា ហាក់ពុំទាន់មានការកើនឡើងគួរអោយកត់សម្គាល់ ។ផ្ទុយទៅវិញ កម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយកើនរហូតដល់ ៥៨នាក់៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ