ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវអោយប្រជាពលរដ្ឋ បន្តប្រុងប្រយ័ត្នខ្ពស់ ចំពោះ បាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ។ ការអំពាវនាវនេះបន្ទាប់ពីក្រសួង សង្កេតឃើញថាកម្ពុជា នៅតែទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាប។
ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់បន្ថែមផងទៀតថា បណ្តាលខេត្តនានា នឹងអាចមានភ្លៀងធ្លាក់ រាយប៉ាយនៅក្នុងកម្រិតពីតិចទៅបង្គួរ ក្នុងនោះមានផ្នែកខ្លះមានភ្លៀងធ្លាក់ច្រើន។
សូមរំលឹកថា បន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនព័ត៌មានរបស់ខ្លួនកាលពីថ្ងៃទី០១មេសា កន្លងទៅ ថាមានកម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបខ្យល់បក់មកពីប្រទេសចិន ជាក់ស្តែងយើងសង្កេតឃើញថា បណ្តាលខេត្តមួយចំនួន ដូចជា បាត់ដំបង ឧត្តរមានជ័យ បានរងគ្រោះដោយសារតែបាតុភូតភ្លៀងលាយឡំខ្យល់កន្ត្រាក់ ធ្វើអោយខូចខាតផ្ទះសំបែងរបស់ប្រជាពលរដ្ឋជាច្រើនខ្នង។ហេតុដូចនេះ តាមរយៈសេចក្តីអំពាវនាវរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានចេញនៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២០នេះ សូមប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាបម្រែបម្រួលអាកាសធាតុនេះ៕ PP
សូមអានលំអិតបន្តនៅខាងក្រោមនេះ ៖
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ