អ្នកយកព័ត៌មានម្នាក់នៅខេត្តឧត្តរមានជ័យត្រូវបានឃាត់ខ្លួនបន្ទាប់ពីបានផ្សាយផ្ទាល់ពីទីតាំងមីនតោននៅក្បែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ ហើយដោះមីននោះយកទៅឱ្យនគរបាលផ្អើលប៉ុស្ដិ៍នគរបាលទាំងយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥។លោក ទឺ ពិទូ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីយប់ថ្ងៃទី៦ ខែកុម្ភៈម្សិលមិញ បន្ទាប់ពីបានដោះមីនតោនដោយខ្លួនឯងដឹកតាមម៉ូតូជាមួយមិត្តភ័ក្រយកទៅឱ្យនគរបាលប៉ុស្តិរដ្ឋបាលសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ជាមួយគ្នានេះផងដែរ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យលោកឧត្តមសេនីយ៍ត្រី ចំរើន ណេតធាវីសំរេច បានឱ្យដឹងពេលនេះសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនលោក ទឺ ពិទូ ទៅតុលាការហើយពាក់ព័ន្ធនឹងការដឹកជញ្ជូនយុទ្ធភ័ណ្ធមិនទាន់ផ្ទុះដែលមិនមានការអនុញ្ញាតពីសមត្ថកិច្ច។
យោងតាមមាត្រា៤៩០នៃក្រមព្រហ្មទណ្ឌកម្ពុជា គ្រប់បុគ្គលដែលនៅក្រៅលំនៅដ្ឋានរបស់ខ្លូន យកតាមខ្លួន ឬដឹកជញ្ជូននូវអាវុធ គ្រឿងផ្ទុះ ឬគ្រាប់រំសេវគ្រប់ប្រភេទដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ទៅ៦លានរៀល៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ