បុគ្គលិកកម្មករណាដែលអវត្តមានក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ក្រសួងការងារឱ្យរដ្ឋបាលរោងចក្រកត់ឈ្មោះដើម្បីត្រៀមដាក់នៅដាច់ដោយឡែកពីគេ
ក្រសួងការងារឱ្យរដ្ឋបាលរោងចក្រ«កត់ឈ្មោះកម្មករ»ដែលអវត្តមានក្នុងថ្ងៃចូលឆ្នាំដើម្បីត្រៀមធ្វើចត្តាឡីស័ក
ដើម្បីបង្ការហានិភ័យក្រោយពេលចូលឆ្នាំខាងមុខនេះ និងយោងទៅតាមវិធានចត្តាឡីស័កក្រសួងសុខាភិបាល លោក ហេង សួរ រដ្ឋលេខាធិការ និង ជាអ្នក នាំពាក្យក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានណែនាំឱ្យរដ្ឋបាល រោងចក្រ សហគ្រាស ក្រុមហ៊ុន កត់ឈ្មោះកម្មករនិយោជិត បុគ្គលិកទាំងអស់ ដែលអវត្តមានក្នុងអំឡុងពេលចូលឆ្នាំ។
បើតាមលោកហេង សួរ ការកត់ឈ្មោះនេះ គឺដើម្បីប្រគល់ជូនអាជ្ញាធរ និងដើម្បីត្រៀមធ្វើចត្តាឡីស័ក (ដាក់បងប្អូនទាំងនោះឱ្យនៅ ដាច់ដោយឡែកពីគេ) នៅតាមផ្ទះជួលរបស់គាត់ ចំនួន ១៤ថ្ងៃ ដោយគ្មានប្រាក់ឈ្នួលសិន ទើបអនុញ្ញាតឱ្យចូលធ្វើការ៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ