បើតាមគណនីហ្វេសបុកផ្លូវការរបស់ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា នៅយប់ថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេរថា ៖ការបង្ហោះវីដេអូ មានសមត្ថកិច្ច និងប្រជាជនមួយចំនួន បានយករូបថ្នាក់ដឹកនាំប្រទេសកម្ពុជាមកលេងសើចបែបនេះ តើមានបំណងអ្វី?
១-ចង់បង្ហាញថា ប្រជាជនថៃ និងកងកម្លាំងស្អប់ថ្នាក់ដឹកនាំកម្ពុជា?
២-មិនចង់ឱ្យបញ្ចប់ការប៉ះគ្នានៅព្រំដែនកម្ពុជា-ថៃ ដែលបាននាំគ្នាអនុវត្តបទឈប់បាញ់ ៦៩ថ្ងៃមកនេះ
៣-ក្រុមអគតិមួយចំនួន ចង់ឱ្យប្រជាជាតិខ្មែរស្អប់ប្រជាជនថៃ ដល់កម្រិតមួយដែលមិនអាចវិលមកវិញបាន
ខ្ញុំតែងតែគិតថា ប្រជាជនថៃមានការសិក្សាល្អ មានភាពថ្លៃថ្នូរ ប្រទេសជឿនលឿនជាប់លំដាប់ថ្នាក់ក្នុងអាស៊ាន តែមើលទៅខ្ញុំគិតខុសហើយ វាក៏នៅមានក្រុមដែលមិនបានស្គាល់ពិភពលោកខាងក្រៅដែរតើ។
ប្រជាជនកម្ពុជាលែងប្រកាន់ហើយ ចំពោះពួកក្រុមទាំងនេះ រឿងបង្អាប់ រឿងសម្តែង មើលងាយគេ(Bully) ឬ don't thai to me គឺដោយសារក្រុមនេះហើយ ដែលធ្វើឱ្យពិភពលោកមើលឃើញជ្រុងខ្មៅងងឹតរបស់ប្រទេសថៃ(dark side of thailand)។
សូមបងប្អូនជនរួមជាតិ កុំយកតម្រាប់តាម កម្ពុជាយើងមិនឈានដល់កម្រិតអសីលធម៌ គ្មានសុជីវធម៌ បែបក្រុមនេះទេ។ ខ្ញុំស្រឡាញ់ រាប់អានមនុស្ស មិនប្រកាន់ជាតិសាសន៍នោះទេ សូមបងប្អូនជនជាតិថៃ និងជនជាតិដទៃទៀតដែលរស់នៅកម្ពុជា បន្តរួមរស់ដោយសុវត្ថិភាព និងសន្តិភាព៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ