ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងដោយចំៗថា នៅតាមបរិវេណអគាររដ្ឋបាលរបស់រដ្ឋខ្លះ គឺមានស្មៅដុះទ្រុបពាសពេញការ៉ូឡា ចំណុចនេះគួរពិនិត្យឡើងវិញ ពីព្រោះបរិវេនកន្លែងធ្វើការរបស់ខ្លួនមិនមានអ្នកណាមកសម្អាតជំនួសនោះទេ។
ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានធ្វើឡើងក្នុងឱកាសអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដីនិងនគរូបនីយកម្មថ្នាក់ជាតិ នៅក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ នាថ្ងៃចន្ទ ទី៦ ខែតុលា ឆ្នាំ២០២៥កន្លងទៅ។
ឧបនាយករដ្ឋមន្ដ្រី ស សុខា បានថ្លែងយ៉ាងដូច្នេះថា៖ «សូមឱ្យខេត្តទាំងអស់យកចិត្តទុកដាក់ ព្រោះផ្ទះរបស់ឯកឧត្តម លោកជំទាវដែលជាអភិបាលរាជធានី ខេត្តទាំងគ្មានខេត្តណាទៅសម្អាតជំនួសផ្ទះយើងទេ និយាយត្រង់សូម្បីតែសាលាខេត្តមួយចំនួន ការ៉ូឡាដុះសុទ្ធតែស្មៅ ត្រូវចាប់ផ្តើមអាហ្នឹងមុនគេសិន។ បើកន្លែងយើងធ្វើការសុទ្ធតែស្មៅ ស្មោគគ្រោក អាហ្នឹងពិបាក»។
ឧបនាយករដ្ឋមន្ត្រី ស សុខា បានលើកឡើងថា ទៅថ្ងៃខាងមុខ យើងត្រូវជំរុញឱ្យប្រជាពលរដ្ឋ ដោយចាប់ផ្ដើមសម្អាតបរិវេណអគាររដ្ឋបាលរបស់រដ្ឋជាមុនសិន ដើម្បីឈានទៅប្រកាសឱ្យប្រជាពលរដ្ឋអនុវត្តគោលនយោបាយ «សម្អាតផ្ទះខ្ញុំ»។ ខណៈដែលថង់ប្លាស្ទិក គឺមានច្រើនណាស់។ ប៉ុន្មានថ្ងៃមកនេះ ឃើញលោកអភិបាលរងខណ្ឌពោធិ៍សែនជ័យ បានដឹកនាំមន្ត្រីចុះសម្អាតសំរាមនៅតាមទីសាធារណៈដែលចំណុចនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះកាតរយកចិត្តទុកដាក់ថែរក្សា សណ្តាប់ធ្នាប់ អនាម័យ និងសោភ័ណភាពបរិស្ថាន របស់អាជ្ញាធរមូលដ្ឋានជាដើម៕
រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ៖ បរិវេណអគាររដ្ឋបាលរបស់រដ្ឋខ្លះ គឺមានស្មៅដុះទ្រុបពាសពេញការ៉ូឡា