ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សដទៃទៀត អប់រំប្រជាពលរដ្ឋឲ្យទៅបោះឆ្នោត និងគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ។

ការស្នើរបស់ប្រធានគណបក្សកាន់អំណាចនេះ ខណៈមានអ្នកបន្លំដែលបង្រៀនឲ្យពលរដ្ឋទៅ បោះឆ្នោតតែឲ្យ គាត់គូសបំផ្លាញសន្លឹកឆ្នោតមិនរហូតដល់មិនអាចយ កជាការ បាន នោះមិនអាចអត់ឱនឲ្យជាដាច់ខាត។ទាក់ទិននឹងករណីនេះដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានឲ្យរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ធ្វើការស្រាវជ្រាវតាមបណ្តាញសង្គមផងដែរ ដើម្បីឈានដល់ចាប់ជនមកផ្តន់ន្ទាទោសតាមច្បាប់ មិនដែលអាចអត់ឱនឲ្យជាដាច់ខាត។

យោងតាមសារសម្លេងពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ចេញផ្សាយនៅយប់ថ្ងៃទី៤ ខែកក្កដាឆ្នាំ២០២៣សម្តេចតេជោ បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំសូមផ្ញើរសារជូនថ្នាក់ដឹកនាំគណបក្សប្រជាជន ក៏ដូចជាថ្នាក់ដឹកនាំគណបក្សនយោបាយដែលបានចូលរួមបោះឆ្នោត ថាកន្លងទៅនេះ យើងបានរកឃើញជនក្លែងបន្លំថាជាអ្នកដឹកនាំគណបក្សប្រជាជនដោយឲ្យគូសដូចអ្វីដែលគេបង្ហាញ ក្នុងសន្លឹកឆ្នោតជាគំរូបនេះ»។

សម្តេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា«ខ្ញុំសូមអំពាវនាវដល់ថ្នាក់ដឹកនាំគណបក្សប្រជាជន និងថ្នាក់ដឹកនាំគណបក្សដទៃទៀតសូមបង្រៀនប្រជាពលរដ្ឋគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវព្រោះនេះជាកិច្ចការ ដែលយើងត្រូវធ្វើរួមគ្នា ដើម្បីឲ្យការបោះឆ្នោតមួយប្រកបដោយរលូនសម្រាប់ជាតិយើងជាមួយគ្នា»។

ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានស្នើឲ្យក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍ធ្វើ ការស្រាវជ្រាវផងដែរពីព្រោះថាក៏មានអ្នកបង្រៀនប្រជាពលរដ្ឋឲ្យគូសសន្លឹកឆ្នោតតាមប្រព័ន្ធអនឡាញផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ