ព្យុងយ៉ាង៖ លោកស្រី Kim Yo Jong ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានព្រមានថា កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលមានបំណងពង្រឹងការរារាំងប្រឆាំងនឹងទីក្រុងព្យុងយ៉ាង នឹងនាំឱ្យមាន "គ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ" ។នេះបើតាមសេចក្តីរាយការណ៍ ដោយទីភ្នាក់ងារសារព័ត៌មាន CNA​ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣។

ក្រៅតែពីការព្រមានអាមេរិក ​លោកស្រី Kim Yo Jong ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង បានហៅប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ថាជា«មនុស្សចាស់ គ្មានក្តីមេត្តា»។ លោកស្រី Kim Yo Jong បាននិយាយទៀតថា  កូរ៉េខាងជើងនៅតែប្តេជ្ញាចិត្តការពារប្រទេសរបស់ខ្លួនដោយប្រើប្រាស់នុយក្លេអ៊ែរប្រសិនបើកូរ៉េខាងជើងប្រឈមនិងការគំរាមកំហែងពីអាមេរិក និងកូរ៉េខាងត្បូង ។

 គួរបញ្ជាក់ថា ប្រតិកម្មរបស់ លោកស្រី Kim Yo Jong ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើឡើង ក្រោយពេលដែល មានសេចក្តីថ្លែងការណ៍រួមគ្នា រវាងកូរ៉េខាងត្បូង និងអាមេរិក ក្នុងដំណើរទស្សនកិច្ចរបស់លោក ចូ បៃឌិន​ ក្នុងទឹកដីកូរ៉េខាងត្បូង៕ PP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ