ភ្នំពេញ​៖ផ្ទះប្រជាពលរដ្ឋ ប្រមាណជាង១៦០ខ្នង ស្ថិតនៅឃុំចំនួន២ ក្នុងស្រុកទឹកឈូ ខេត្តកំពត ត្រូវរងផលប៉ះពាល់ ដែលបណ្ដាលមកពីខ្យល់កន្ត្រាក់ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ ចាប់ពីវេលាពីម៉ោង៤:០០នាទី ដល់ម៉ោង ៥:៣០នាទីល្ងាច ។

យោងតាមរបាយការណ៍ របស់ក្រសួងធនធានទឹក​និងឧតុនិយម បានឱ្យដឹងថា​​​​​ ផ្ទះប្រជាពលរដ្ឋ រងការខូចខាតទាំងនោះរួមមាន៖

១- ឃុំត្រពាំងព្រីង មានភូមិចំនួន ០៤គឺភូមិត្រពាំងព្រីងខាងជើង , ត្រពាំងព្រីងខាងត្បូង , បុសត្របែក និងភូមិអង្គ រលំទាំងស្រុង ០៤ខ្នង និងប៉ើងដំបូល ១៦០ខ្នង និងវត្ត ០១កន្លែង = ១៦៤ខ្នង និងវត្ត ០១ ។

២- ឃុំកណ្តោល ចំនួន ០១ភូមិ គឺភូមិមានរិទ្ធ រលំទាំងស្រុង ០១ខ្នង និងប៉ើងដំបូល ០៣ខ្នង = ០៤ខ្នង 

   សរុបទាំង ០២ឃុំ និង០៥ភូមិ រលំទាំងស្រុង ០៥ខ្នង និងប៉ើងដំបូល ១៦៣ខ្នង ប៉ះពាល់សរុប ១៦៨ខ្នង និងវត្ត ០១កន្លែង ។ ( សូមបញ្ជាក់ជូនថា ៖ ជាទិន្នន័យបឋម ) ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ