ក្នុងសប្ដាហ៍ទី១ នៃខែមិថុនា ឆ្នាំ២០២០នេះ ភ្ញៀវទេសចរក្នុងស្រុកចំនួន ១៥៧,៩៤២ នាក់បានចេញដើរទស្សនានៅតាមរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍នៅទូទាំងប្រទេស ក្នុងកំណើន ២៤.២០% ធៀបនឹងសប្តាហ៍មុន។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថោង ខុន បានថ្លែងថា ស្ថានភាពទេសចរណ៍ផ្ទៃក្នុងនាសប្តាហ៍ទី១ នៃខែមិថុនា (០១-០៧) មានភ្ញៀវទេសចរផ្ទៃក្នុងដែលបានចេញដើរទស្សនានៅតាមរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍នៅទូទាំងប្រទេស មានចំនួន ១៥៧,៩៤២ នាក់ កើនឡើង ២៤.២០% ធៀបនឹងសប្តាហ៍មុន។

លោកថោង ខុន បានបញ្ចាក់ថា ក្នុងចំណោមភ្ញៀវទេសចរក្នុងស្រុកទាំងនេះ មានភ្ញៀវជាតិមានចំនួន ១៥៤,២៨៦នាក់ កើនឡើង ២៤.០៧% ចំណែកឯភ្ញៀវបរទេសប្រទេសវិញមានចំនួន ៣,៦៥៦ នាក់កើនឡើង ៣០.៤៣%។

ជាការកត់សម្គាល់ ក្នុងសប្តាហ៍កន្លងមកនេះ មានភ្ញៀវទេសចរផ្ទៃក្នុងបានហក់ឡើងខ្ពស់ជាងសប្តាហ៍មុនៗ ពិសេសខេត្តតំបន់ឆ្នេរនៅតែជាគោលដៅទេសចរណ៍យ៉ាងសំខាន់ ដែលបានទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុងច្រើន(ជាង ៥០% នៃទេសចរផ្ទៃក្នុងសរុប)។

រីឯខេត្តបាត់ដំបងឃើញថាកើនឡើងជាង ១៣% នៃភ្ញៀវទេសចរផ្ទៃក្នុងសរុប។ ខេត្តសៀមរាបបានបង្ហាញសញ្ញានៃការងើបឡើងខ្លះ បើទោះបីជាចំនួនភ្ញៀវទេសចរនៅមិនទាន់មានចំនួនច្រើនវិញនៅឡើយ ខណៈដែលសណ្ឋាគារ និងផ្ទះសំណាក់មួយចំនួនបានបើកដំណើរការអាជីវកម្មឡើងវិញ។លោកថោង ខុន បានបន្តទៀតថា ភ្ញៀវទេសចរជាតិយ៉ាងច្រើនគួរសមបានទៅកម្សាន្តនៅតំបន់អង្គរ ពិសេសជាលក្ខណៈក្រុមគ្រួសារ និងការជិះកង់កម្សាន្តជាក្រុមៗ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ