សម្តេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ឆ្លងសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានការរីកសាយភាយអាវុធមហាប្រល័យ និងសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវកម្ម
សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ឆ្លងសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានការរីកសាយភាយអាវុធមហាប្រល័យ និងសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវកម្ម
នៅទីស្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ឆ្លងរួមសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវកម្ម ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ មន្រ្តីជាន់ខ្ពស់នៃក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ មន្រ្តីជំនាញផ្នែកច្បាប់ ព្រមទាំងមន្រ្តីជំនាញនៃស្ថានប័ន អង្គភាពពាក់ព័ន្ធជាច្រើនផងដែរ។
សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះគឺដើម្បីបន្តពិភាក្សា និងកែសម្រួលខ្លឹមសារសំខាន់បន្ថែមទៀត លើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ព្រមទាំងពិភាក្សាពិគ្រោះយោបល់រកធាតុចូលពាក់ព័ន្ធសំខាន់ៗសម្រាប់បន្ថែម និងកែសម្រួលក្នុងការធ្វើសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវកម្ម ក្នុងគោលបំណងដើម្បីពន្លឿនដំណើរការការកសាង និងធ្វើវិសោធនកម្មនៃច្បាប់ទាំងពីរឲ្យបានលឿនសម្រាប់យកទៅអនុវត្តបានទាន់សភាពការជាក់ស្តែង និងស្របតាមបរិបទសង្គមរីកចម្រើន៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ