(កូរ៉េខាងត្បូង)៖ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់នៅថ្ងៃទី០២​ ខែសីហា ឆ្នាំ២០២៣ បាននិយាយ ដោយដកស្រង់សម្តីអាជ្ញាធរអគ្គីភ័យថា ចំនួនអ្នកស្លាប់ដោយសាររលកកំដៅ នៅរដូវក្តៅនេះនៅក្នុងប្រទេសកូរ៉េខាងត្បូង បានកើនឡើងដល់ ២៣នាក់ ច្រើនជាងបីដង ខ្ពស់ជាងចំនួនអ្នកស្លាប់ចំនួន ៧ នាក់ ក្នុងរយៈពេលដូចគ្នានៃឆ្នាំមុន។

អ្នកស្លាប់ភាគច្រើនគឺជាកសិករវ័យចំណាស់ ដែលធ្វើការនៅខាងក្រៅក្រោមកំដៅដ៏ក្តៅនេះ។ រលកកំដៅ បានវាយប្រហារខ្លាំងបំផុតនៅក្នុងខេត្ត ហ្យុងសាង ភាគអាគ្នេយ៍ ដែលក្នុងនោះអ្នកស្លាប់ដោយសារកំដៅឡើងដល់ ១០នាក់ ។ ប្រទេសកូរ៉េខាងត្បូងនាពេលថ្មីៗនេះ បានតស៊ូជាមួយនឹងរលកកំដៅដ៏ធ្ងន់ធ្ងរ ខណៈដែលសីតុណ្ហភាពខ្ពស់នៅពេលថ្ងៃបានរក្សានៅប្រហែល ៣៥អង្សាសេនៅក្នុងតំបន់ជាច្រើននៃប្រទេស៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ