(បរទេស)៖កងទ័ពអាកាសឈីលី បាននិយាយថា សមាជិកចំនួនប្រាំនាក់ នៃកងទ័ពអាកាសឈីលី បានស្លាប់នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រ នៅភាគខាងត្បូងនៃប្រទេស ។ កងទ័ពអាកាសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧទ្ធម្ភាគចក្រប៊ែល ៤១២ (Bell 412) បានធ្លាក់នៅតំបន់ ឡូស ឡាហ្កោស (Los Lagos) ភាគខាងត្បូងប្រទេសឈីលី ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣។
អាជ្ញាធរបានបញ្ជាក់ថា ឧទ្ធម្ភាគចក្រនេះ កំពុងធ្វើបេសកកម្មហ្វឹកហាត់ហោះហើរពេលយប់ ជាមួយនាវិក៥នាក់ ក្នុងនោះមានអាកាសយា និក២នាក់ បុគ្គលិកអាកាសយានិក២នាក់ និងទាហាន ឆ័ត្រយោងជួយសង្គ្រោះម្នាក់ ហើយនាវិកទាំងអស់បានស្លាប់នៅកន្លែងកើតហេតុ។ សេចក្តីថ្លែងការណ៍បាននិយាយថា កងទ័ពអាកាសឈីលីកំពុងផ្តល់ជំនួយ និងការគាំទ្រដល់ក្រុមគ្រួសារនៃអ្នកស្លាប់ក្នុងឧបទ្ទវហេតុនេះ។ ប្រធានាធិបតីឈីលី បានកាន់ទុក្ខចំពោះការស្លាប់របស់អាកាសយានិកនៅក្នុងសារមួយដែលត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ជាតិ៕