(បរទេស)៖ ប្រទេសកាណាដា នឹងក្លាយជាប្រទេសដំបូងគេ ដែលចាប់ ផ្តើមបោះពុម្ពសារព្រមានដោយផ្ទាល់ទៅលើបារីនីមួយៗ ក្នុងគោលបំណងរារាំងយុវជនពីការជក់បារី និងលើកទឹកចិត្តអ្នកដទៃឱ្យឈប់ជក់បារី។ ការព្រមានដែលនឹងមានជាភាសាអង់គ្លេស និងបារាំងនឹងរួមបញ្ចូលឃ្លាដូចជា "បារីបង្កឱ្យកើតមហារីក" និង "Poison in every puff" ដែលបទប្បញ្ញត្តិថ្មីចូលជាធរមាន ដោយចាប់ពីឆ្នាំ ក្រោយ ជនជាតិកាណាដា នឹងចាប់ផ្តើមឃើញស្លាកសញ្ញាព្រមានថ្មីនេះ។
 
នៅខែកក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុនផលិត នឹងត្រូវតែធានាថា ការព្រមានមាននៅលើបារីខ្នាតធំទាំងអស់ ដែលបានលក់ ហើយនៅខែមេសាឆ្នាំ២០២៥ បារីទំហំធម្មតា និងបារីតូចៗទាំងអស់ ដែលមានក្រដាសបិទ និងបំពង់ត្រូវតែរួមបញ្ចូលការព្រមាននេះ។ ការផ្លាស់ប្តូរនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកាណាដា ក្នុងការកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ឱ្យតិចជាង ៥% ត្រឹមឆ្នាំ ២០៣៥។
 
នៅក្នុងប្រទេសកាណាដា អត្រាអ្នកជក់បារី មានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅមានប្រហែល១០%។ បើយោងតាមការស្ទង់មតិជាតិឆ្នាំ ២០២១សម្រាប់ការប្រើប្រាស់ថ្នាំជក់ និងនីកូទីន ប៉ុន្តែការប្រើប្រាស់បារីអេឡិចត្រូនិចមានការកើនឡើង ហើយការប្រើប្រាស់ថ្នាំជក់បន្តសម្លាប់ជនជាតិកាណាដាប្រមាណ៤ម៉ឺន ៨ពាន់នាក់ជារៀងរាល់ឆ្នាំផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ