ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ថា ក្រុមអ្នកវិភាគក្រៅស្រុក កំពុងវិភាគថា ជម្លោះផ្ទៃក្នុងកំពុងតាងតឹងណាស់នៅទីក្រុងភ្នំពេញ រវាង ស ខេង ជាមួយ ហ៊ុន សែន អំពីការផ្ទេរអំណាច ខណៈ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដាំទៅក្រុមប្រឆាំង ក៏ដូចជាអ្នកវិភាគក្រៅប្រទេស ត្រូវស្គាល់ និងយល់ឱ្យច្បាស់អំពីផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា មុនធ្វើការវិភាគថា គណបក្សប្រជាជនកំពុងបែកបាក់គ្នា។ សម្ដេចតេជោ ថា នេះគឺជាការវិភាគផ្ទុយស្រឡះ ហើយជាការវិភាគរាក់ពេកហើយ។

សម្តេចបន្តថា អ្នកប្រឆាំង ក៏ដូចជាអ្នកវិភាគមួយ ចំនួនបានលើកដូចគ្នាថា ក្រុមគ្រួសារសម្តេចនិងគ្រួសារសម្តេច ស ខេង កំពុងមានជម្លោះជាមួយគ្នាខ្លាំង ក្រោយមានការប្រកាសជាផ្លូវការអំពីបេក្ខភាពលោក ហ៊ុន ម៉ាណែតជានាយករដ្ឋមន្រ្តីកម្ពុជា ។ សម្តេចថា គ្រាន់តែសម្តេច ស ខេង និងលោក ស សុខា មិនឆ្លើយតបអ្វី ក៏ពួកគេគិតថា កំពុងមានជម្លោះជាមួយគ្នា ។

សម្តេចគូសបញ្ជាក់ថា “គេថាកំពុងមានជំលោះខ្លាំង ណាស់រវាងខ្ញុំ និងស ខេង អស់លោកច្រឡំហើយ ព្រោះទម្លាប់គណបក្ស ប្រជាជនកម្ពុជា គ្មានការទាស់គ្នាទេ ។ អស់លោកវិភាគនៅរាក់ស្ទើរណាស់ ។ អរគុណអស់លោកបានវាយតម្លៃខុសរហូត។ ពួកអស់វិភាគបែបនេះរហូតដល់ជាតិក្រោយក៏មិនអាចយកឈ្នះគណបក្សប្រជាជនកម្ពុជាបានទេ” ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ