ភ្នំពេញ ៖ ក្នុងពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់ផ្លូវក្រវ៉ាត់ក្រុងទី៣ នាព្រឹកថ្ងៃ៣ សីហា សម្ដេចតេជោ បាន បង្ហើបតិចៗថា លោក នេត សាវឿន និងលោក ស៊ុន ចាន់ថុល នឹងក្លាយទៅជាឧបនាយករដ្ឋមន្រ្តី នៅពេលឆាប់ៗខាងមុខ ក្នុងគ្រាអគ្គស្នងការនគរបាលជាតិ ក៏នឹងមានការផ្លាស់ប្តូរផងដែរ។
បន្ថែមពីលើមុខតំណែង ជារដ្ឋមន្រ្តីថ្មីនេះដែរថា សម្តេចថា ការដោះស្រាយគណៈរដ្ឋមន្រ្ដីថ្មី នៅក្នុងអាណត្តិទី៧នេះ គឺដោះស្រាយតែតំណែង នាយករដ្ឋមន្រ្ដី ឧបនាយករដ្ឋមន្រ្ដី និងរដ្ឋមន្រ្ដីប៉ុណ្ណោះ មិនមានការប៉ះពាល់ដល់មន្រ្ដី នយោបាយផ្សេង ទៀតនោះទេ។
នាឱកាសនោះ សម្តេចតេជោបញ្ជាក់ជាថ្មីថា សម្ដេចនឹងមិនព្យាយាមធ្វើឲ្យប៉ះពាល់ដល់ការដឹកនាំរបស់នាយករដ្ឋមន្រ្ដី ឬគណៈរដ្ឋមន្រ្ដីថ្មី នៅពេលឡើងកាន់អំណាចនោះទេ។ ប៉ុន្ដែបើនាយករដ្ឋមន្រ្ដី និងរដ្ឋមន្រ្ដីធ្វើខុសពីគោលការណ៍គណបក្សប្រជាជនកម្ពុជានោះ នឹងត្រូវអញ្ជើញមកប្រជុំដោះស្រាយនៅវិមាន ៧មករា ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ