ការប្រយុទ្ធចាប់ផ្តើមបន្ត នៅក្នុងរដ្ឋធានីស៊ូដង់ បន្ទាប់ពីបទឈប់បាញ់រយៈពេល២៤ម៉ោងបានផុតកំណត់
(បរទេស)៖ ការប៉ះទង្គិចគ្នា និងការបាញ់កាំភ្លើងធំត្រូវបានគេរាយការណ៍ បន្តកើតមាន នៅក្នុងផ្នែកខ្លះនៃរដ្ឋធានី ខាធូម របស់ប្រទេសស៊ូដង់ ភ្លាមៗបន្ទាប់ពីការបញ្ចប់បទឈប់បាញ់រយៈពេល២៤ម៉ោង ដែលបាននាំមកនូវភាពស្ងប់ស្ងាត់មួយរយៈពេលខ្លី។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។
សាក្សីបាននិយាយថា ការប្រយុទ្ធគ្នាបានបន្តបន្ទាប់ពីបទឈប់បាញ់ បានផុតកំណត់នៅម៉ោង៦ព្រឹក នៅភាគខាងជើងនៃទីក្រុង អ៊ំឌួម៉ែន ជាទីក្រុងមួយក្នុងចំណោ មទីក្រុងជាប់គ្នាចំនួនបី រួមជាមួយនឹងទីក្រុងខាធូម និងបារី ដែលបង្កើតជារដ្ឋធានីជុំវិញចំណុចប្រសព្វនៃទន្លេនីល។
សង្គ្រាមរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សរហួន (RSF) បានផ្ទុះឡើងនៅថ្ងៃទី១៥ ខែមេសា ជុំវិញភាពតាន តឹង ទាក់ទងនឹងផែនការដែលគាំទ្រដោយអន្តរជាតិសម្រាប់ការផ្លាស់ប្តូរឆ្ពោះទៅកាន់ការគ្រប់គ្រងស៊ីវិល។ជម្លោះនេះបានធ្វើឱ្យមនុស្សជាង ១.៩លាននាក់ផ្លាស់ទីលំនៅ បង្កឱ្យមានវិបត្តិមនុស្សធម៌ដ៏ធំមួយ។ ការប្រយុទ្ធគ្នាបានប្រមូលផ្តុំនៅ ក្នុងរដ្ឋធានី ភាគច្រើនបានក្លាយទៅជាតំបន់សង្រ្គាម ញាំញីដោយការលួច និងការប៉ះទង្គិច។ ភាពចលាចលក៏បានផ្ទុះឡើងនៅកន្លែងផ្សេងទៀតៗផងដែរ៕