គណៈសង្ឃនាយក គណ:មហានិកាយ និង គណ:ធម្មយុត្តិកនិកាយ ចេញព្រះរាជសង្ឃប្រកាស ស្តីពីការផ្អាកការប្រារព្ធកម្មវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
សេចក្តីប្រគេនដំណឹងរបស់ សម្តេចព្រះមហាសង្ឃរាជ នៃគណ:ធម្មយុត្តិកនិកាយ និងគណៈសង្ឃនាយក គណ:មហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការផ្អាកការប្រារព្ធកម្មវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខនេះ ប្រគេនចំពោះព្រះមេគណ ព្រះគ្រូអនុគណ និងព្រះចៅអធិការគ្រប់វត្ត ទាំង២៥ រាជធានី-ខេត្ត។
ក្នុងសេចក្តីជូនដំណឹង គណៈសង្ឃនាយក នៃកម្ពុជា សូមផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ដែលនឹងប្រពឹត្តចាប់ពីថ្ងៃច័ន្ទ ទី១៣ ដល់ថ្ងៃព្រហ្បត្តិ៍ ទី១៦ ខាងមុខនេះ ដើម្បីចៀសវាងកុំឱ្យមានការប្រមូលផ្តុំមនុស្សម្នាច្រើន ទប់ស្កាត់ការឆ្លងរាតត្បាតកូវីដ១៩ ។
ដូច្នេះពុទ្ធបរិស័ទ្ធគ្រប់រូប អាចបំពេញបុណ្យកុសល រក្សាសីលតាមប្រពៃណីឱ្យបានជាប់ជានិច្ច និងរៀបចំគ្រឿងសក្ការបូជា មានទៀនធូបផ្កាភ្ញីថ្វាយព្រះរតនត្រ័យ និងនំចំណី ផ្លែឈើជាដើម នៅតាមគេហដ្ឋានរៀងខ្លួនៗ ដើម្បីទទួលស្វាគមន៍ទេវតា ឆ្នាំថ្មី។អាស្រ័យហេតុនេះ សូមព្រះគ្រូមេគណ ព្រះគ្រូអនុគណ និងព្រះគ្រូចៅអធិការ គ្រប់វត្តព្រះមេត្តាសហការណ៍អនុវត្តតាមសេចក្តីប្រគេន ខាងលើនេះ ឱ្យទទួលបានលទ្ធផលល្អ ៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ