មនុស្ស១១នាក់ស្លាប់ និង ១៣នាក់ រងរបួស ក្នុងករណីបាក់ផ្ទាំងទឹកកកនៅតំបន់ភ្នំនៃប្រទេសប៉ាគីស្ថាន
(បរទេស)៖ ការបាក់ផ្ទាំងទឹកកកនៅតំបន់ភ្នំនៃប្រទេសប៉ាគីស្ថាន បានវាយប្រហារជីវិតមនុស្សឱ្យស្លាប់យ៉ាងហោច ១១នាក់ និង១៣នាក់ផ្សេងទៀតបានរោងរបួស ក្នុងនោះមានកុមារតូចផងដែរ។នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ នៅថ្ងៃអាទិត្យ ទី២៨ ខែឧសភា ឆ្នាំ២០២៣ ។
អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយនៃប្រទេសប៉ាគីស្ថានបានឱ្យដឹងថា ក្រៅពីមនុស្ស ១១នាក់ បានស្លាប់នោះ គឺនៅមាន ១៣នាក់ផ្សេងទៀត បានរងរបួស ក្នុងហេតុការណ៍បាក់ផ្ទាំងទឹកកកនេះ។ជនរងគ្រោះទាំងអស់ត្រូវបានអាជ្ញាធររកឃើញដោយការសង្កត់សង្កិនពីផ្ទាំងទឹកកក និងអ្នករងរបួស ក្នុងនោះមានកុមារម្នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់។
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានចូលរួមសម្ដែងមរណទុក្ខដល់អ្នកដែលបានបាត់បង់ជីវិត និងអ្នករងរបួស ហើយថា ការកើនឡើងនៃគ្រោះថ្នាក់បាក់ផ្ទាំងទឹកកកបែបនេះ គឺដោយសារតែការប្រែប្រួលអាកាសធាតុ ធ្វើឱ្យមានការរលាយរបេះផ្ទាំងទឹកកក និងបាក់ផ្ទាំងទឹកកករមៀលធ្លាក់ពីលើទីខ្ពស់នៃភ្នំ៕