លោក វ្ល៉ាឌីមៀរ ពូទីន ត្រូវបានគេអះអាងសារជាថ្មីថា កំពុងកើតជំងឺមហារីកលំពែង និងជំងឺផាកឃីនសុន ដំណាក់កាលដំបូង
(រុស្ស៊ី)៖ បើតាមឯកសារចារកម្មដែលបានលេចធ្លាយ និងជាការអះអាងចុងក្រោយបំផុតបានបញ្ជាក់ថា លោក វ្ល៉ាឌីមៀរ ពូទីន កំពុងមានជំងឺផាកឃីនសុន(Parkinson) និងមហារីកលំពែង ដំណាក់កាលដំបូង។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន Daily Mail នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២។
ឯកសារលេចធ្លាយត្រូវបានគេបញ្ជាក់ថាលោក ពូទីន ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានផ្ទុកជំងឺផាកឃីនសុនក្នុងដំណាក់កាលដំបូង ប៉ុន្តែវាមានការវិវត្តទៅហើយ ។គេក៏បានបញ្ជាក់ទៀតថា លោក ពូទីន តែងតែចាក់ថ្នាំស្តេរ៉ូអ៊ីត និងការចាក់ថ្នាំបំបាត់ការឈឺចាប់ ដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺមហារីកលំពែង ដែលគាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថ្មីៗនេះ ។
គួរបញ្ជាក់ថា នេះគឺជាការអះអាងត្រូវបានផ្សព្វផ្សាយដោយឥស្សរជនប្រឆាំងរបស់រុស្ស៊ី ដោយបានបន្ថែមថា លោកពូទីន
បានញ៉ាំញ៉ើដោយពាក្យចចាមអារ៉ាមអំពីជំងឺរបស់គាត់អស់ជាច្រើនខែ ហើយគាត់បានបង្ហាញខ្លួនជាទៀងទាត់ និងមិនមានស្ថិរភាពនៅទីសាធារណៈ ៕