(បរទេស)៖ យ៉ាងហោចណាស់ជនស៊ីវិល៤នាក់ បានស្លាប់ និង២នាក់ផ្សេងទៀតរងរបួស ដោយសារគ្រាប់ផ្លោងរបស់អ៊ុយក្រែន វាយប្រហារភូមិមួយក្នុងតំបន់ ប្រៃអាន(Bryansk) របស់រុស្ស៊ី។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣។

មុនការវាយប្រហារដ៏សាហាវនេះ អភិបាលខេត្តបានរាយការណ៍ថា គ្រាប់ផ្លោងបានវាយប្រហារអគារលំនៅឋានមួយកន្លែងក្នុងក្រុង ស៊ូសេមកា (Suzemka) បណ្តាលឱ្យមានការខូចខាតមួយផ្នែកយផ្នែក និងរបួសមនុស្សម្នាក់។ ក្រុមមន្ត្រីនៅទីក្រុងម៉ូស្គូ នៅភាគខាងកើតអ៊ុយក្រែនក៏បានរាយការណ៍ផងដែរថា ការបាញ់ផ្លោងរបស់អ៊ុយក្រែន បានសម្លាប់មនុស្សចំនួន ៩នាក់រួមទាំងក្មេងស្រីអាយុប្រាំបីឆ្នាំនៅក្នុងទីក្រុង ដូណេតស្ក៍ (Donetsk) ។
