(អ៊ុយក្រែន)៖លោក Oleksii Reznikov  រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន​ បាននិយាយដោយបើកចំហថា  ប្រទេសរបស់លោកកំពុងរៀបចំ ការវាយលុកប្រឆាំងនឹងរុស្ស៊ី ហើយវាយយកទឹកដីរបស់អ៊ុយក្រែនត្រឡប់មកវិញ ស្របពេលដែលប្រទេសរបស់លោក ទើបទទួលបានសព្វាវុធពីសហរដ្ឋអាមេរិក និងអឺរ៉ុប។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី ០២​ ខែឧសភា ឆ្នាំ២០២៣។ 

ថ្លែងក្នុងបទសម្ភាសន៍ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន បាននិយាយថា «យើងពិតជាកំពុងរៀបចំ ផែនការដ៏ធំក្នុងការវាយរំដោះទឹកដី រួមទាំងតំបន់គ្រីមៀ, Luhansk និង Donetsk និងទឹកដីផ្សេងទៀត»។លោកបញ្ជាក់ទៀតថា «ទឹកដីរបស់អ៊ុយក្រែន ត្រូវតែស្ថិតក្នុងការគ្រប់គ្រងរបស់អ៊ុយក្រែន»។

គួរបញ្ជាក់ថា ថ្មីៗនេះ អ៊ុយក្រែនបានបើកការវាយប្រហារលើភូមិមួយចំនួនរបស់រុស្ស៊ី បណ្តាលឱ្យពលរដ្ឋរុស្ស៊ីជាច្រើនបានស្លាប់ និងរបួស។ ជាមួយគ្នានោះ អ៊ុយក្រែនក៏កំពុងតែទទួលបានអាវុធថ្មីៗ ទំនើបៗជាច្រើន រួមទាំងកញ្ចប់ទឹកប្រាក់រាប់រយលានដុល្លារផងដែរ ពីសំណាក់អាមេរិក និងប្រទេសលោកខាងលិច៕PP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ