(ជប៉ុន)៖ ថ្នាំរំលូតកូន នឹងមានលក់នៅក្នុងទីផ្សារ របស់ប្រទេសជប៉ុន ជាលើកដំបូង បន្ទាប់ពីក្រសួងសុខាភិបាល បានអនុម័តថ្នាំដែលប្រើ ដើម្បីបញ្ចប់ការមានគត៌ ក្នុងដំណាក់កាលដំបូង ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។

ក្រសួងសុខាភិបាលជប៉ុន បានចេញសេចក្តីជូនដំណឹង ដោយបញ្ជាក់ថា «ខ្លួនបានអនុម័តថ្នាំដែលផលិត ដោយក្រុមហ៊ុនឱសថអង់គ្លេស Linepharma»«ថ្នាំនេះផលិតឡើង ដើម្បីបញ្ចប់ការមានគត៌ ក្នុងដំណាក់កាលដំបូង»។

គួរបញ្ជាក់ថា ការរំលូតកូន គឺស្របច្បាប់នៅក្នុងប្រទេសជប៉ុន រហូតដល់២២សប្តាហ៍ ប៉ុន្តែជាធម្មតាតម្រូវឱ្យមានការយល់ព្រមពីប្តី រឺប្រពន្ធ ឬដៃគូ ហើយរហូតមកដល់ពេលនេះ នីតិវិធីវះកាត់ គឺជាជម្រើសតែមួយគត់» ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ