ភ្នំពេញ៖​ កម្លាំងសមត្ថកិច្ចចម្រុះ របស់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ចុះវាយឆ្មក់ បង្រ្គាប កន្លែងលួចលាក់ ប្រេីប្រាស់គ្រឿងញៀន ក្រវី (ថ្នាំK) ដែលមានយីហោ ML បានជាច្រើននាក់ បញ្ចូនទៅ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីសារសួរនាំ បន្ថែម ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ០១:០០យប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅបណ្តោយផ្លូវ១០៥ ប្រឡាយលូបឹងត្របែក សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បើយោងតាមការបញ្ជាក់ពី​ លោក​ សាន​ សុខសីហាអ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញបាន ឲ្យដឹងថាកាលពីយប់មិញនេះកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានលួចឆ្មក់បង្រ្គាប កន្លែងលួចលាក់ ប្រេីប្រាស់គ្រឿងញៀន ក្រវី មួយកន្លែង​ ដែលមានជនជាតិបរទេសប្រមាណជាង 100 នាក់ដែលកំពុងប្រមូលម្តុំគ្នា​ លួចលាក់ប្រើប្រាស់គ្រឿងញៀនល្បែងស៊ីសង​ និងមានប្រើប្រាស់អាវុធខុសច្បាប់មកទល់ពេលនេះសមត្ថកិច្ចបានឃាត់ខ្លួនបានប្រមាណជាង១០០នាក់​ យកមកស្នងការនគរបាលរាជធានីភ្នំពេញកំពុងតែធ្វើការតេស្តរកសារធាតុញៀន​ និងកំពុងសាកសួរ​ រួច​បន្ត​ នីតិវិធីទៅតាមផ្លូវច្បាប់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ