(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសហាមដាច់ខាត មិនអោយមានការសាងសង់វត្តបន្ថែម ក្នុងតំបន់រមនីយដ្ឋានអង្គរ ក្នុងនោះក៏រាប់បញ្ចូលទាំងវិហារឥស្លាម ឬ វិហារយេស៊ូគ្រឹស្តផងដែរ។ ដោយថ្លែងពីទឹកដីនៃខេត្តសៀមរាប នៅក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ ចេញពីតំបន់រមណីដ្ឋានអង្គរ មករស់នៅភូមិធម្មជាតិរុនតាឯក នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា«មិនអោយមានការសាងសង់វត្តបន្ថែម ក្នុងតំបន់រមនីយដ្ឋានអង្គរ ក្នុងនោះក៏រាប់បញ្ចូលទាំងវិហារឥស្លាម ឬ វិហារយេស៊ូគ្រឹស្តផងដែរ»។

ជាមួយគ្នានោះ សម្តេចតេជោ នាយករដ្ឋមន្ត្រីបាន អំពាវនាវអោយអាជ្ញាធរជាតិអប្សរា និងអាជ្ញាធរខេត្តសៀមរាប ពិនិត្យលើករណីនេះ អោយបានដិតដល់ជាទីបំផុត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ