(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបថា «ពេលបាយជុំកូនៗម្តងៗ មិនយករឿងមិនសប្បាយចិត្ត រហូតធ្វើឱ្យបាត់ឃ្លានបាយមកនិយាយនោះឡើយ»។នេះបើតាមគេហទំព័រហ្វេសបុករបស់សម្តេចតេជោ នាល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២។ 

សម្តេចតេជោ បានសរសេរខ្លឹមសារទាំងស្រុងថា «អង្គប្រជុំតុបាយដោយថ្ងៃនេះកូរ៉ុម៥/៥។កូនៗរបស់ខ្ញុំពួកគេតែងតែមកកំដរឪពុកម្តាយទទួលទានអាហារថ្ងៃត្រង់ឬពេលល្ងាច។ពួកគេដឹងច្បាស់ថាក្រៅពីពេលបាយខ្ញុំមិនមានពេលគ្រប់គ្រាន់ដើម្បីជួបគេឡើយដោយខ្ញុំក៍រវល់ពួកគេក៍រវល់។តុបាយនេះហើយដែលកូនៗអាចសួរនាំ
ខ្ញុំឬខ្ញុំសួរនាំកូនៗឬនិយាយមួយបែបគឺពិភាក្សាការងារតែមិនយករឿងមិនសប្បាយចិត្តបាត់ឃ្លានបាយមកនិយាយនោះឡើយ»៕
 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ