នាយកប្រតិបត្តិនៃធនាគារ Kotak Mahindra បានពណ៌នាប្រាក់ដុល្លារ ថាជា "ភេរវករហិរញ្ញវត្ថុដ៏ធំបំផុតនៅក្នុងពិភពលោក"
(បរទេស)៖ មហាសេដ្ឋីនិងជានាយកប្រតិបត្តិនៃធនាគារ Kotak Mahindra លោក Uday Kotak បាននិយាយថា ប្រាក់ដុល្លារអាមេរិកមានថាមពលខ្លាំងពេក ជាដើមហេតុដែលធ្វើឱ្យប្រាក់នេះក្លាយជា"ភេរវករហិរញ្ញវត្ថុដ៏ធំបំផុតនៅក្នុងពិភពលោក"។ ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន RTនៅថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២៣។
ថ្លែងនៅក្នុងកម្មវិធី Economic Times Awards for Corporate Excellence 2023 នាយកប្រតិបត្តិនៃធនាគារ Kotak Mahindra បានពណ៌នាប្រាក់ដុល្លារ ថាជា "ភេរវករហិរញ្ញវត្ថុដ៏ធំបំផុតនៅក្នុងពិភពលោក"។ លោកបានពន្យល់ថា ដោយសារទ្រព្យសកម្មទូទាំងពិភពលោកភាគច្រើនត្រូវបានគិតជាប្រាក់ដុល្លារ នៅក្នុងអ្វីដែលគេហៅថាគណនី nostro ជាមួយធនាគារអាមេរិក ដូចនេះពួកវាពឹងផ្អែកទាំងស្រុងលើការសម្រេចចិត្តដែលធ្វើឡើងដោយធនាគាអាមេរិក និងអាជ្ញាធរអាមេរិក។
លោក Uday Kotak បានបន្ថែមថា គ្មាននរណាម្នាក់នៅក្នុងសហរដ្ឋអាមេរិកអាចអាចដកប្រាក់នេះបានទេ ប្រសិនអ្នកមិនព្រមនៅក្រោមអំណាចនៃធនាគារអាមេរិក ៕
អត្ថបទទាក់ទង
-
កម្ពុជាទទួលបានថវិការសម្បទានបន្ថែមពីជប៉ុនសម្រាប់ គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥
-
កម្ពុជាផ្អាកនាំចេញអង្ករ និងស្ករជាបណ្តោះអាសន្នចាប់ពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០