MEXICO CITY ៖ អាជ្ញាធរក្នុងតំបន់បាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សយ៉ាងហោចណាស់ ១៨ នាក់ បានស្លាប់ និង ៣៣ នាក់ បានរងរបួស នៅពេលដែលរថយន្តក្រុងមួយបានធ្លាក់ពីលើច្រាំងថ្មចោទមួយនៅភាគខាងលិចប្រទេសម៉ិកស៊ិក។

ការិយាល័យរដ្ឋអាជ្ញានៅទីក្រុង Nayarit ជាជារដ្ឋដែលឧបទ្ទវហេតុនេះបានកើតឡើង បាននិយាយថា រថយន្តនេះបានធ្លាក់ចុះប្រហែលជំរៅ ១៥ ម៉ែត្រ (៤៩,២១ ហ្វីត) ចុះទៅជ្រោះមួយ កាលពីយប់ថ្ងៃសៅរ៍ នៅលើផ្លូវហាយវេដែលតភ្ជាប់រដ្ឋធានី Tepic របស់រដ្ឋ និងគោលដៅទេសចរណ៍ Puerto Vallarta ។

ជាងនេះទៅទៀត ការិយាល័យរដ្ឋអាជ្ញាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចែករំលែកនៅលើ Twitter ថា "ចាប់តាំងពីពេលដំបូងមក យើងបានធ្វើការក្នុងលក្ខណៈសម្របសម្រួលជាមួយអាជ្ញាធរសហព័ន្ធ និងរដ្ឋនានា ដើម្បីផ្តល់ការយកចិត្តទុកដាក់ភ្លាមៗដល់ជនរងគ្រោះ" ។

គួរបញ្ជាក់ថា អាជ្ញាធរបានរាយការណ៍ថា មានស្ត្រី ១១ នាក់ និងបុរស ៧ នាក់ បានស្លាប់ ហើយយ៉ាងហោចណាស់មានអនីតិជន ១១ នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីទទួលការព្យាបាល។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ