រៀងរាល់ឆ្នាំ តុក្កតាសង្ក្រាន្ត ត្រូវបានរៀបចំឡើងដោយក្រុមការងារព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងគោលបំណងដើម្បីចូលរួមអបអរសារទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ។ប្រជាពលរដ្ឋខ្មែរក៏អាចទិញយកទុកជាវត្ថុអនុស្សាវរីយ៍ ឬទិញជូនគ្នាទៅវិញទៅមកផងដែរ។ នៅឆ្នាំនេះ តុក្កតាសង្ក្រាន្ត ដែលមានរូបកណ្តុរញីឈ្មោល តំណាងអោយឆ្នាំជូត ត្រូវបានក្រុមការងារព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រៀបចំផលិតរួចរាល់ហើយ  ថែមទាំងមានរូបរាងCute គួរអោយស្រលាញ់ទៀតផង ។

 

ប្រជាពលរដ្ឋជាច្រើន ជាពិសេសស្រទាប់យុវវ័យ បានចាប់អារម្មណ៍ទៅលើរូបរាងដ៏គួរអោយស្រលាញ់របស់តុក្កតាកណ្តុរនេះ មានអ្នកខ្លះថែមទាំងចង់ដឹងថាតុក្កតានោះគេលក់នៅឯណា ? ក្នុងមានតម្លៃប៉ុន្មាន? បើយោងតាមហ្វេកបុកឈ្មោះ Prak Sophoan ទំនងជាក្រុមការងារផលិតរៀបចំតុក្កតានេះ បើសរសសេរថា  រូបគាត់មានលក់តុក្កតាកណ្តុរ ក្នុងតម្លៃ១គូ ៣០ដុល្លារ៕ ដោយ PP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ