ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃច័ន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២០នេះ បានចេញផ្សាយថា អាជ្ញាធរឥណ្ឌាបានចាប់ផ្តើមជម្លៀសប្រជាជន និងផ្អាកប្រតិបត្តិការតាមកំពង់ផែ ដោយសារតែព្យុះស៊ីក្លូនមួយនឹងឆ្ពោះទៅដល់ភាគខាងកើតប្រទេសឥណ្ឌា ក្នុងសប្តាហ៍នេះ។
ការព្យាករណ៍បានបង្ហាញថា ព្យុះស៊ីក្លូនខាងលើ ដែលមានឈ្មោះ Amphan នឹងបោកបក់ទៅដល់ឆ្នេរភាគខាងកើតរបស់ឥណ្ឌា នៅថ្ងៃពុធសប្តាហ៍នេះ។ អាជ្ញាធររដ្ឋ Odisha និង West Bengal បានបញ្ជូនក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ខ្លួន ឲ្យទៅជម្លៀសប្រជាជនចេញពីតំបន់ទីទំនាប ទៅកាន់មជ្ឈមណ្ឌលសុវត្ថិភាព។
អាជ្ញាធរឥណ្ឌាបានគូសបញ្ជាក់ថា ការជម្លៀសប្រជាជននេះធ្វើឡើងស្របពេលដែលឥណ្ឌា ដូចប្រទេសជាច្រើនផ្សេងទៀតលើលោកដែរ គឺកំពុងតែរងគ្រោះដោយសាររាតត្បាតនៃជំងឺឆ្លង COVID-19 ដូច្នោះវាមិនមែនជារឿងងាយស្រួលនោះទេ។ ព្យុះទីហ្វុង Amphan ត្រូវគេរំពឹងថា នឹងកើនឡើងកម្លាំងកាន់តែខ្លាំងថែមទៀត នៅពេលទៅដល់ប្រទេសឥណ្ឌា៕SS
កំពុងតែរងគ្រោះដោយសារ COVID-19 អីលូវឥណ្ឌា មកជួបទុក្ខដោយសារព្យុះស៊ីក្លូនថែមទៀត