ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្តីពីការគ្រង់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន អាចនឹងត្រូវព្រឹទ្ធសភា អនុម័តក្រោយចូលឆ្នាំខ្មែរ ។ការបញ្ជាក់ របស់សម្តេចតេជោបែបនេះ ខណៈគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា បានបញ្ជូ នសេចក្តីព្រាងច្បាប់នេះ ទៅកាន់គណៈកម្មការជំនាញ ដើម្បីពិនិត្យនិងសិក្សា នាព្រឹកថ្ងៃដដែលនេះ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងសន្និសីទ សារព័ត៌មាន នៅថ្ងៃទី៧ ខែមេសាឆ្នាំ ២០២០យ៉ាងដូច្នេះថា ៖«ព្រឹកថ្ងៃទី៧មេសានេះ គណៈអចិន្ត្រៃយរដ្ឋសភា បានបើកកិច្ចប្រជុំ
ហើយក៏មានការជូនដំណឹងសភាថា នៅថ្ងៃទី១០មេសា សភានឹងបើកសម័យប្រជុំ ពេញអង្គដើ ម្បីអនុម័តច្បាប់នេះ » ។

សម្តេចតេជោបន្តថា ទោះបីជាសភា ឆ្លងច្បាប់នេះ ក៏ត្រូវចំណាយពេលវេលាប្រហែល ជាមួយសប្តាហ៍ទៀត ដែលដល់ ថ្ងៃចូលឆ្នាំខ្មែរ ហើយនឹងឆ្លង កាត់ដៃព្រឹទ្ធសភា ហើយមិនអាចដឹងថា ព្រឹទ្ធសភាប្រជុំវិសមាញ្ញ ឬទោះបីជាយើងបានស្នើសុំព្រឹទ្ធសភា រួចហើយ ប៉ុន្តែដោយសារសុវត្ថិភាព មិនដឹងថា ព្រឹទ្ធសភាអាចប្រជុំមុនចូលឆ្នាំ បានឬអត់? ប៉ុន្តែបើប្រជុំបាន ក៏ច្បាប់នេះត្រូវក្រុមប្រឹក្សាធម្មនុញ្ញ បើកកិច្ចប្រជុំពីធម្មនុញ្ញភាព ។

សម្តេចបញ្ជាក់ថា «ថ្ងៃនេះទី៧ ហើយថ្ងៃសុក្រទី១០មេសា រដ្ឋសភានឹងអនុម័ត ហើយដល់ព្រឹទ្ធសភាដល់ថ្ងៃទី១៣,១៤,១៥ ហើយ អីញ្ចឹងទេច្បាប់អាចនឹងចូលជាធរមាន នៅថ្ងៃក្រោយចូលឆ្នាំខ្មែរ ។ ចូលឆ្នាំនៅតែចូល គ្រាន់តែចូល តែឲ្យទទួលទេវត្តា តែមិនឲ្យឈប់សម្រាកទេ ដើម្បីកាត់បន្ថយហានិភ័យក្រោយចូលឆ្នាំ»។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា លទ្ធភាពប្រកាសដាក់់ប្រទេសកម្ពុជា ក្នុងគ្រាអាសន្នមានត្រឹម ០,១%តែប៉ុណ្ណោះ ក្នុងបរិបទនៃការរីករាលដាល ជំងឺកូវីដ១៩ តែច្បាប់ដាក់ប្រទេស ក្នុងគ្រាអាសន្នត្រូវតែធ្វើឡើង ។


លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានឲ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីការ គ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន ត្រូវបានប្រគល់ជូនគ ណៈកម្មការជំនាញពិនិត្យ និងសិក្សា ។

លោកបន្តថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២០ដោយ អង្គប្រជុំគណៈ កម្មកាធិការអចិន្រ្តៃយ៍រដ្ឋសភា បានធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈ ដោយមា នលទ្ធផលអនុម័តទទួលស្គាល់ លោកស្រីនូ សុវណ្ណនី ជាតំណាងរាស្រ្ត មណ្ឌលខេត្តតាកែវ ជំនួស លោក ជា វ៉ាន់ដេត ដែលបានសុំលាលែង ។ ការប្រកាសសុពលភាព នៃអាណត្តិរបស់ លោកស្រី នូ សុវណ្ណនី ជាសមាជិការដ្ឋសភា នីតិកាលទី៦ នឹងធ្វើឡើងនៅ ក្នុងសម័យប្រជុំរដ្ឋសភា នាពេលខាងមុខនេះ ។

អង្គប្រជុំបានអនុម័ត សំណើសុំផ្លាស់ប្តូរមុខតំណែង តំណាងរាស្រ្ត នៃគណបក្សប្រជាជនកម្ពុជា ដើម្បីដាក់ជូនសម័យប្រជុំរដ្ឋសភា នាពេលខាងមុខ បោះឆ្នោតផ្តល់សេច ក្តីទុកចិត្ត ផ្ទេរ និងជ្រើសតាំង លោក ឡូយ សុផាត ជាប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក ជំនួស លោក ជា វ៉ាន់ដេត ជ្រើសតាំង លោក ចាយ បូរិន ជាអនុប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ជំនួសលោក ឡូយ សុផាត ។ ជ្រើសតាំង លោកស្រី លី គឹមលៀង ជាលេខាធិការគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ជំនួស លោក ចាយ បូរិន ជ្រើសតាំង លោក ស៊ូ ភិរិន្ទ ជាសមាជិ កគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ជំនួស លោកស្រី លី គឹមលៀង។

លោកបន្តថា អង្គប្រជុំបានអនុម័ត ប្រគល់សេចក្តី ព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រទេស ជាតិស្ថិតក្នុងភាព អាសន្ន ដល់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដោយសហការ ជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ និង មុខងារសាធារណៈ នៃរដ្ឋសភា ពិនិត្យ សិក្សា ហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា វិញ ៕

ដោយ ៖ E B

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ