ភ្នំពេញ៖អង្គការ Wonders of the Mekong ថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០២២ថា ក្រុមការងារគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) បាននឹងកំពុងស៊ើបអង្កេតបាតុភូតដ៏គួរឱ្យចាប់អារម្មណ៍មួយ។ កាលពីខែធ្នូ ឆ្នាំ២០២១ អ្នកនេសាទក្នុងខេត្តរតនគិរី របស់កម្ពុជាបានរាយការណ៍ថា ប្រភេទត្រីក្បក (Tenualosa thibaudeaui)  ដែលរងការគំរាមកំហែង ។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៧មក មានត្រីប្រភេទនេះចំនួនតិចតួចប៉ុណ្ណោះដែលត្រូវបានគេរាយការណ៍ថា រកឃើញនៅក្នុងតំបន់នោះ។ នៅឆ្នាំនេះវាមានចំនួនច្រើនមែនទែនរហូតដល់ត្រូវគេចាប់យកមកលក់ បានរាប់សិបកន្ត្រកនៅទីផ្សារក្នុងស្រុក។ ថ្មីៗនេះក្រុមនិស្សិតថ្នាក់ក្រោយឧត្តមសិក្សា របស់គម្រោងអច្ឆរិយភាព នៃទន្លេមេគង្គ មន្ត្រីនៃវិទ្យាស្ថានស្រាវជ្រាវជលផលទឹកសាប បានធ្វើដំណើរពាសពេញអាងទន្លេ ស៣ (ទន្លេសេកុង ទន្លេសេសាន និង ទន្លេស្រែពក) ទស្សនាផ្សារត្រី និងធ្វើបទសម្ភាសន៍ជាមួយអ្នកនេសាទក្នុងមូលដ្ឋាន ក្នុងគោលបំណងអង្កេតពីស្ថានភាពប្រភេទត្រីខាងលើនេះ។ 

ក្រុមការងារនោះបានរកឃើញថារដូវនេះត្រីក្បកបានធ្វើការផ្លាស់ទី ដែលមិនធ្លាប់មានពីមុនមក តាមច្រកទន្លេស្រែពកដែលជាដៃទន្លេមេគង្គ។ ហេតុផលនៅពីក្រោយនៃការសម្បូររបស់វាភ្លាមៗ នៅតែជាអាថ៌កំបាំង។ ប៉ុន្តែអ្នកស្រាវជ្រាវកំពុងធ្វើការយ៉ាងសស្រាក់សស្រាំតាមដានត្រីក្បកនេះ ដើម្បីស្វែងរកចម្លើយ។ ត្រីក្បក ឬហៅម្យ៉ាងទៀតថា ត្រីល្អិតពណ៌ប្រាក់ទន្លេមេគង្គ ត្រូវបានគេដាក់ក្នុងបញ្ជី " ងាយរងគ្រោះ " និងខិតទៅរកការផុតពូជក្នុងបញ្ជីក្រហម IUCN នៃប្រភេទសត្វដែលរងការគំរាមកំហែង៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ